បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងឱ្យដឹងថា ដំណើរការថ្ងៃដំបូងនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ប្រព្រឹត្តទៅដោយរលូនល្អ បើទោះបីជាចំនួនបេក្ខជន និងមណ្ឌលប្រឡងមានចំនួនកើនឡើងជាងឆ្នាំមុនៗក៏ដោយ។