ដោយៈមុនីរ័ត្ន/ភ្នំពេញ៖អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ បានបញ្ជាក់ថា ៖”ការសម្រេច តែងតាំង ថ្នាក់ដឹកនាំ ក្រសួងបន្ថែម របស់ រាជរដ្ឋាភិបាល គឺ ផ្អែកលេីតម្រូវការចាំបាច់ និង ស្ថានភាពជាក់ស្តែងរបស់ក្រសួង ដេីម្បី ជួយដឹកនាំអភិវឌ្ឍស្ថាប័នឱ្យកាន់តែប្រសេីរបន្ថែម ទៀត ។ បន្ថែម ពី នេះ ការតែងតាំងនេះ ក៍ផ្អែកលេីសមត្ថភាព ចំណេះជំនាញ និង បទពិសោធន៍ ការងារ ដែលសមស្របទៅនឹងតម្រូវការ របស់ក្រសួង ផង ដែរ។ ការតែងតាំងថ្នាក់ដឹកនាំ ដែលមាន ចំណេះ ជំនាញ និងបទពិសោធន៍ ដេីម្បីចូលរួមអភិវឌ្ឈ ស្ថាប័នព័ត៌មាន និង សោតទស្សន៍ ពុំមែនជាការខ្ជះខ្ជាយថវិកា ជាតិដូចដែលក្រុមអគតិមួយចំនួនគិតនោះទេ”។លោកបញ្ជាក់យ៉ាងដូច្នេះជាការឆ្លេីយតប ទៅនឹងការចុះផ្សាយរបស់ វិទ្យុបរទេសផ្សាយជាខេមរភាសា។

អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ (រូបថតហ្វេសប៊ុកលោក មាស សុភ័ណ្ឌ)

អ្នកនាំពាក្យដដែលបានបន្តថា ផ្ទុយទៅវិញ ការដែលមានថ្នាក់ដឹកនាំ ដែលមានជំនាញ និង បទពិសោធន៍ ច្រើន និងច្បាស់លាស់ នឹង អាចជួយ កសាង នូវក្របខណ្ឌ គោលនយោបាយ ផែន យុទ្ធសាស្ត្រ និង ផែនការ សកម្មភាព ផ្សេងៗដេីម្បី អភិវឌ្ឍ វិស័យ ព័ត៌មាន និង សោតទស្សន៍ឱ្យកាន់ តែ រីកចម្រើន និង ឆ្លើយតបទៅនឹងការរីកចម្រើន ដ៍ឆាប់រហ័សនៃបច្ចេកវិទ្យាព័ត៌មានក្នុង ពេលបច្ចុប្បន្ន ព្រមទាំង អាចជួយឱ្យវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជាដេីរទាន់បណ្តាប្រទេសនានាក្នុងតំបន់ និងពិភពលោក ។

អ្នកនាំពាក្យក្រសួងព័ត៌មានបានបន្ថែមថា ពាក់ព័ន្ធនឹងការសម្រេច របស់ រាជរដ្ឋាភិបាល ក្នុង ការតែងតាំង លោក ប៉ែន ប៊ុណ្ណា ជារដ្ឋលេខាធិការក្រសួង ព័ត៌មាន គឺ ផ្អែកលេីតម្រូវការ ចាំបាច់ និង ស្ថានភាព ជាក់ស្តែង របស់ក្រសួង ដេីម្បី ជួយដឹកនាំ អភិវឌ្ឍ ស្ថាប័ន អោយកាន់តែប្រសេីរបន្ថែម ទៀត ។ បន្ថែម ពី នេះ ការតែងតាំងនេះ ក៍ផ្អែក លេីសមត្ថភាព ចំណេះជំនាញ និង បទពិសោធន៍ ការងារ ក្នុង វិស័យ សារព័ត៌មាន និង សោតទស្សន៍ ជាច្រើន របស់លោក ដែលសមស្របទៅនឹងតម្រូវការ របស់ក្រសួង ផង ដែរ។

ប្រភពដដែលបានបន្តថា “ខ្ញុំ មិនយល់ស្របទៅនឹងការលេីកឡេីងរបស់ក្រុមមួយចំនួនតូច ដែលថាការតែងតាំង នេះ វាធ្វេីប៉ះពាល់ដល់វិស័យ ព័ត៌មាន ទាំងមូល និង ធ្វេីអោយធ្លាក់ចុះនូវទំនុកចិត្តលេី សារព័ត៌មាន នោះទេ។ ផ្ទុយទៅវិញ ការតែងតាំង ថ្នាក់ដឹកនាំ ដែលមានចំណេះជំនាញ និង បទពិសោធន៍ ច្រើន និងច្បាស់លាស់ លេីវិស័យព័ត៌មាន គឺនឹងអាចជួយកសាង នូវក្របខណ្ឌ គោលនយោបាយ ផែន យុទ្ធសាស្ត្រ និង ផែនការ សកម្មភាព ផ្សេងៗដេីម្បី អភិវឌ្ឍ វិស័យ ព័ត៌មាន និង សោតទស្សន៍ អោយកាន់ តែ រីកចម្រើន និងឆ្លើយតប ទៅនឹង ការ រីកចម្រើន ដ៍ ឆាប់ រហ័ស នៃ បច្ចេក វិទ្យា ព័ត៌មាន ក្នុង ពេលបច្ចុប្បន្ន ព្រមទាំង អាចជួយឱ្យ វិស័យ ព័ត៌មាន និង សោតទស្សន៍ នៅកម្ពុជា ដេីរ ទាន់ បណ្តា ប្រទេសនានា ក្នុង តំបន់ និងពិភពលោក ។ បន្ថែមពីនេះការយកអ្នកសារព័ត៌មានជើងចាស់ដែលមានវិជ្ជាជីវៈ គឺដើម្បីយល់ដឹងពីការប្រឈមរបស់អ្នកសារព័ត៌មាន ហើយ អាចដោះស្រាយបញ្ហាអ្នកសារព័ត៌មានចំណុចវិជ្ជមានសម្រាប់វិស័យសារព័ត៌មាន សម្រាប់តម្លាភាពក្នុងសង្គម និង ដើម្បីជំរុញរបបប្រជាធិបតេយ្យដោយមានការចូលរួម( participatory democratic movement) កាន់តែសកម្មថែមទៀត។

ចំពោះការ លេីក ឡេីង ដែលថា រាជរដ្ឋាភិបាល តែងតាំង នេះ ដោយ សារតែអ្នកសារព័ត៌មាន នោះជាអ្នកមាននិន្នាការគាំទ្រគណបក្សកាន់អំណាច (គណបក្ស ប្រជាជន កម្ពុជា ) ខ្ញុំ យល់ថា ការលេីកឡេីងនេះ គឺមាន ចេតនាញុះញង់ឱ្យមានការរេីសអេីង ក្នុងចំណោមអ្នកសារ ព័ត៌មាន ដូចគ្នា និង ជាការបំបិទសិទ្ធិសេរីភាព របស់ អ្នកសារព័ត៌មាន ក្នុងការចូលរួមគាំទ្រ និងជ្រេីសរេីសជីវភាពនយោបាយ ដែលពួកគាត់ពេញចិត្ត ដូចដែលមានចែងក្នុង រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រ កម្ពុជា “។