​ដោយ​៖​ដេប៉ូ​/​ភ្នំពេញ​៖​បេក្ខជន​ជា​ព្រះសង្ឃ​នៅតាម​បណ្តា​រាជធានី​-​ខេត្ត​នានា បាន​ចូលរួម​ក្នុង​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​សម័យ​ប្រឡង ០៥ ធ្នូ ២០២២ ក្រោម​ការសម្របសម្រួល​ពី​មន្ទីរ​ធម្មការ និង​សាសនា រាជធានី​-​ខេត្ត​។ នេះ​បើតាម​ការបញ្ជាក់​ឱ្យដឹងពី​ក្រសួង​អប់រំ​យុវជន​និង​កីឡា​។​

គួរ​បញ្ជាក់ថា​ក្នុងការ​ប្រឡង​បាក់​ឌុប​ពីរ​ថ្ងៃនេះ​ក្រសួង​អប់រំ​បានបង្ហាញ​ពី​វត្តមាន​ព្រះសង្ឃ​បាន​ចូលរួម​ប្រឡង​សញ្ញាបត្រ​បាក់​ឌុប​ច្រើន​អង្គ ដែលជា​ផ្នែក​មួយ​ក្នុងការ​ឈានទៅ​ការបន្ត​សិក្សា​ថ្នាក់​ឧ​ត្ត​មសិ​ក្សា និង​ក៏ដូចជា​ចាប់​មុខជំនាញ​វិជ្ជាជីវៈ​ណាមួយ​ក្នុង​ថ្ងៃ​ខាងមុខ​។​

​ក្រសួង​អប់​បាន​បញ្ជាក់ដែរថា​៖ ដើម្បី​ធានាបាន​ថា​ការប្រឡង​ប្រព្រឹត្ត​ទៅដោយ​រលូន ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ពង្រឹង​កិច្ចសហការ​យ៉ាង​ស្អិតរ​មួ​ត​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ដែលមាន​ដូចជា ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល កងរាជអាវុធហត្ថ អង្គភាព​ប្រឆាំង​អំពើពុករលួយ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​អគ្គិសនី​កម្ពុជា​។​

​គួរ​បញ្ជាក់ថា​៖​សម្រាប់​ដំណើរការ​សំណេរ​នា​ព្រឹក​នេះ មាន​ពីរ​មុខវិជ្ជា​គឺ​៖ សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ (​អក្សរសាស្ត្រ​ខ្មែរ និង រូបវិទ្យា​) សម្រាប់ ថ្នាក់ វិទ្យាសាស្ត្រ សង្គម (​គណិតវិទ្យា និង សីលធម៌​-​ពលរដ្ឋ​វិជ្ជា​)៕​/R