បុរស​ម្នាក់​ជិះ​ម៉ូតូ​បុក​ក្មេង​កំពុង​ដើរ​រ​បណ្តាល​ឲ្យ​ស្លាប់​

940
ចែករម្លែក

​ដោយ​: គ្រញូង / បាត់ដំបង​: ក្មេងប្រុស​ម្នាក់​បាន​ស្លាប់ ពេល​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត ដោយ​ត្រូវ​ម៉ូតូ​បុក​មួយ​ទំហឹង​នៅលើ​ផ្លូវ​ក្រាល​កៅស៊ូ ត្រង់ចំណុច​ក្រុមទី​៧ ភូមិ​ចុង​ប្រឡាយ ឃុំ​តា​លាស់ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង កាលពី​រសៀល​ថ្ងៃទី​៥​ខែកក្កដា​ឆ្នាំ​២០១៨​។​

​លោក មៅ ហ៊ត់ មេបញ្ជាការរង​អាវុធហត្ថ​មូលដ្ឋាន​ស្រុក​មោងឫស្សី បាន​ឲ្យ​ដឹងថា កុមារ​រងគ្រោះ​ដល់​ស្លាប់​ដោយ​ម៉ូតូ​បុក​មានឈ្មោះ ធួន ស៊ី​មិច អាយុ​៧​ឆ្នាំ រស់នៅ​ភូមិ​ត្រស់ ឃុំ​តា​លាស់ បណ្តាល​ឲ្យ​របួសធ្ងន់ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​។ លុះដល់​ម៉ោង​ប្រហែល ៧​និង​២០​នាទី​យប់​បាន​ដាច់ខ្យល់​ស្លាប់​។ ចំណែក​ម្ចាស់​ម៉ូតូ​បង្ក​ម៉ាក​ហុងដា​ឌ្រី​ម C១២៥ ពណ៌​ខ្មៅ​ស៊េរី​២០១១ ពាក់​ស្លាក​លេខ បាត់ដំបង ១k ០៧៦៨ មានឈ្មោះ ផុន ឈុន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ស្តី​ស្ទឹង ឃុំ​តា​លាស់ ស្រុក​មោងឫស្សី ធ្វើដំណើរ​ពី​ផ្លូវជាតិ​៥​។​

​លោក ស គឹម​ឡុង អធិការ​ស្រុក​មោងឫស្សី បាន​បញ្ជាក់ថា ចំពោះ​ករណីនេះ សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ស្រុក​បាន​បញ្ជូន​ជនបង្ក និង​ម៉ូតូ​ទៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕ ល​