ដោយ៖ដេប៉ូ/ភ្នំពេញ៖ ក្រសួងបរិស្ថានបានបន្តបើកវគ្គបណ្តុះបណ្តាលស្តីពីគោលការណ៍ណែនាំស្តីពីបែបបទនិងនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់ស៊ើបអង្កេត និងរៀបចំសំណុំរឿងសម្អាងបទល្មើស និងបទល្មើសសម្អាតប្រាក់ ដែលពន្លាតចេញពីបទល្មើសដើមនៃបទល្មើសធនធានធម្មជាតិជូនមន្ត្រីនគរបាលយុត្តិធម៌ និងមន្ត្រីអនុ វត្តច្បាប់នៃអង្គភាពចំណុះក្រសួង។

រូបថត ( លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារប្រឆាំង ការសម្អាតប្រាក់នៃក្រសួងបរិស្ថាន )
គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលប្រនេះព្រឹត្តទៅនៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារប្រឆាំង ការសម្អាតប្រាក់នៃក្រសួងបរិស្ថាន និងមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីនគរបាលយុត្តិធម៌ និង មន្ត្រីអនុវត្តច្បាប់ប្រមាណ ១០០នាក់។
លោក រដ្ឋលេខាធិការ នេត្រ ភក្ត្រា បានមានប្រសាសន៍ថា មន្ត្រីនគរបាលយុត្តិធម៌ទាំងអស់ មានតួនាទី សំខាន់ក្នុងអនុវត្តច្បាប់ពាក់ព័ន្ធនានាក្នុងការប្រឆាំងនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទាន ភេវរកម្ម។ លោកបានគូសបញ្ជាក់ពីសារៈសំខាន់នៃការ ពង្រឹងសមត្ថភាព មន្ត្រីនគរបាលយុត្តិធម៌និង មន្ត្រីអនុវត្តច្បាប់ក្នុងការអនុវត្តច្បាប់ប្រឆាំងនឹងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្ប ទានដែលនាំឱ្យរីកសាយភាយអាវុធមហាប្រល័យដែលកើតចេញពីផលនៃបទល្មើសធនធានធម្មជាតិ។
ជាមួយគ្នានេះ លោករដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ក្រសួងបរិស្ថានបានចូលរួម យ៉ាងសកម្មជាមួយ ក្រសួងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលដើម្បីពង្រឹងយន្តការនិងប្រព័ន្ធការងារអចិន្ត្រៃយ៍របស់ក្រសួងបរិស្ថាន ក្នុងការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងបង្កើនប្រសិទ្ធភាពនៃការទប់ស្កាត់បទល្មើសនៃការសម្អាតប្រាក់។
ជាមួយគ្នានេះ លោករដ្ឋលេខាធិការបានលើកឡើងដោយបញ្ជាក់ដែរថា៖ កម្ពុជា ទទួលបានជោគជ័យលើការលក់ឥណទានកាបូននេះ បានលើកតម្កើងនូវកិត្យានុភាពជាតិកម្ពុជា លើ ឆាកអន្តរជាតិ ដែលមិនមានប្រទេសច្រើនទេក្នុងពិភពលោកអាចធ្វើបាន និងបានទប់ទល់ជាមួយ យុទ្ធនាបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជាក្នុងរូបភាពថាកម្ពុជាមានបទល្មើសព្រៃឈើច្រើនជាងគេលើពិភពលោក៕ N