ដោយ​៖ សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖ ម៉ូតូ​ប្រភេទ​ឌ្រី​ម​សង់​មួយគ្រឿង​ត្រូវបាន​លោក​អភិបាលខេត្ត​កំពង់ស្ពឺ​លោក វ៉ី សំ​ណា ង​អភិបាលខេត្ត​យកទៅ​ប្រគល់ជូន​កីឡាការិនី វ៉ឹ​ត ចន្ថា ដែលជា​កីឡាការិនី​ជនពិការ​ប្រភេទ​កីឡាអត្តពលកម្ម​ដែល​រកបាន​មេដាយ​បី​គ្រឿង (​មាស ប្រាក់ និង​សំរឹទ្ធ​) ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​៣ និង​កីឡា​ជនពិការ​លើក​ទី​១​នា ថ្ងៃទី​៦ ខែធ្នូ​នេះ ដើម្បី​ជាការ​លើកទឹកចិត្ត​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់គា​ត់​។​

​កីឡាការិនី វ៉ឹ​ត ចន្ថា អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​អង្គ​តា​ប៉ុក ឃុំ​ជើង​រាស់ ស្រុក​ឧដុង្គ មាន​ស្វាមី​ជា​កីឡាករ​ជនពិការ​ដែរ ប៉ុន្តែ​ពួកគាត់​មិនបាន​អស់សង្ឃឹម​ក្នុងការ​រស់នៅ​នោះឡើយ​នាង​ជា​កីឡាការិនី​ឆ្នើម​ដែល​ធ្លាប់បាន​ចេញទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​ជា​ញឹកញាប់​ព្រមទាំង​ទទួលបាន​មេដាយ​នៅលើ​ឆាក​អន្តរជាតិ​ទៀតផង​៕​/R