​ដោយ​: ភ្នំ​ស្វាយ /​បន្ទាយមានជ័យ​: ការប្រព្រឹត្តទៅ​នៃ​មណ្ឌល​សំណេរ​នៃ​ការប្រឡង​បាក់​ឌុប (​សញ្ញាបត្រ​មធ្យមសិក្សា​ទុ​តី​យ​ភូមិ​) នៅ​ខេត្តបន្ទាយមានជ័យ​ថ្ងៃទី​២​នេះ ឃើញថា​បេក្ខជន​អវត្តមាន​ចំនួន​១២៦​នាក់ លើ​ចំនួន​បេក្ខជន​សរុប​ក្នុង​បញ្ជី ៥.៧៦០​នាក់ ។

​លោក​ឈូ ប៊ុន​រឿង ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តបន្ទាយមានជ័យ និង​ជា​ប្រធាន​គណៈមេប្រយោគ​ទូទាំង​ខេត្ត​អោយ​កាសែត​រស្មី​កម្ពុជា​ដឹង​កាលពី​ថ្ងៃទី​០៦ ខែធ្នូ​ថា : ចូល​ថ្ងៃទី​២​នៃ​ដំណើរការ​មណ្ឌល​សំណេរ​នៃ​ការប្រឡង​បាក់​ឌុប (​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​) ទាំង​៧​មណ្ឌល​នៅក្នុង​ខេត្ត ឃើញថា​ប្រព្រឹត្តទៅ​រលូន​ល្អ​។ ក្នុងនោះ បេក្ខជន (​ក្នុង​បញ្ជី​)​សរុប ៥.៧៦០​នាក់ ស្រី ៣.១៥៨​នាក់ មាន​បេក្ខជន​អវត្តមាន​ចំនួន ១២៦​នាក់ ស្រី ៤៦ នាក់ ឯ​គណៈមេប្រយោគ​សរុប ៧៤១​នាក់ ស្រី ២៤១​នាក់ អវត្តមាន​៥​នាក់ ស្រី​២​នាក់​។​

​លោក​ឈូ ប៊ុន​រឿង បាន​បន្តថា : ក្នុងនោះ ថ្នាក់​វិទ្យាសាស្ត្រ ចំនួន​បី​មណ្ឌល​រួមមាន​៖
១.​មណ្ឌល​វិ​.​សម្តេចឪ មាន​៣២ បន្ទប់ បេក្ខជន​សរុប ៨០០​នាក់​ស្រី ៤៨៨​នាក់ បេក្ខជន​អវត្តមាន ៤ នាក់ ស្រី ២ នាក់​។ គណៈមេប្រយោគ​សរុប ១០៧​នាក់ ស្រី ៤៦​នាក់ អវត្តមាន ១​នាក់​(​ស្រី​) ដោយសារ​មាន​ជម្ងឺ ។​
២.​មណ្ឌល​បឋមសិក្សា ហ៊ុន សែន​សូ​ភី មាន​៣០ បន្ទប់ បេក្ខជន​សរុប ៧៥០​នាក់ ស្រី ៤៥២​នាក់ បេក្ខជន​អវត្តមាន ៥​នាក់ ប្រុស​ទាំងអស់​។ គណៈមេប្រយោគ​សរុប ៩៥​នាក់ ស្រី​២៩​នាក់ អវត្តមាន ១ នាក់ (​ប្រុស​) ដោយសារ​មាន​ជម្ងឺ ។​
៣.​មណ្ឌល​វិទ្យាល័យ​ហ៊ុន សែន ខ្លា​កូន មាន​២៤ បន្ទប់ បេក្ខជន​សរុប ៦០០​នាក់​ស្រី ៣៥៨​នាក់ អវត្តមាន​៣ នាក់ ស្រី ២​នាក់​។ គណៈមេប្រយោគ​សរុប ៧៦​នាក់ ស្រី ២១​នាក់ អវត្តមាន​១ នាក់​(​ស្រី​) ដោយសារ​មាន​ជម្ងឺ ។​

​ដោយឡែក​ថ្នាក់​សង្គម ចំនួន​បួន​មណ្ឌល​រួមមាន​៖
១.​មណ្ឌល​វិ​.​សិរីសោភ័ណ មាន​៤១ បន្ទប់ មាន​បេក្ខជន​សរុប ១.០២៥​នាក់ ស្រី ៥៣៨​នាក់ បេក្ខជន​អវត្តមាន​៨ នាក់ ស្រី ៤ នាក់ ។ គណៈមេប្រយោគ​សរុប ១២៨​នាក់ ស្រី ៣៦​នាក់ អវត្តមាន ១ នាក់ (​ប្រុស​)​។​
២.​មណ្ឌល​សាកលវិទ្យាល័យ​គ្រប់គ្រង និង​សេដ្ឋកិច្ច មាន​៤១ បន្ទប់ បេក្ខជន​សរុប ១.០២៥​នាក់ ស្រី​៥៦៤​នាក់ បេក្ខជន​អវត្តមាន ៣ នាក់ ស្រី ២ នាក់ ។ គណៈមេប្រយោគ​សរុប ១៣៣​នាក់ ស្រី ៤៥​នាក់ មិនមាន​អវត្តមាន​។​
៣.​មណ្ឌល​វិទ្យាល័យ​សម្តេច​ក្រម​ព្រះ​ន​រោ​ត្ត រណ​ឬ​ទ្ធិ អូរ​អំបិល មាន​៤១ បន្ទប់
​បេក្ខជន​សរុប ១.០២៥​នាក់ ស្រី ៥៦៤​នាក់ បេក្ខជន​អវត្តមាន ៥០ នាក់ ស្រី ២៣ នាក់ (​ស្វ័យរិន និង​បំពេញវិជ្ជា​) គណៈមេប្រយោគ​សរុប ១២៨​នាក់​ស្រី ៤៣​នាក់ គ្មាន​អវត្តមាន ។​
៤.​មណ្ឌល​សាកលវិទ្យាល័យ​មានជ័យ មាន​២២ បន្ទប់ បេក្ខជន​សរុប ៥៣៥​នាក់ ស្រី​១៨៤ អវត្តមាន ៥៣ នាក់ ស្រី ១៣ នាក់ គណៈមេប្រយោគ​សរុប ៧៤​នាក់ ស្រី ២១​នាក់ អវត្តមាន ១ នាក់ (​ប្រុស​) ដោយសារ​មាន​ជម្ងឺ ។​

​លោក​ឈូ ប៊ុន​រឿង បាន បន្តថា ចំពោះ​ស្ថានភាព​ទូទៅ​នៅតាម​មណ្ឌល​ប្រឡង​ទាំង​ប្រាំពីរ ​គឺមាន​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​ល្អ ទាំង​នៅ​ខាងក្នុង និង​ខាងក្រៅ​មណ្ឌល​ប្រឡង​។ ចំណែក​គ្រប់​គណៈកម្មការ​ទាំងអស់​នៃ​គណ​:​មេ​ប្រយោគ ក៏​អនុវត្ត​ភារកិច្ច​របស់ខ្លួន​បានល្អ និង​មានការ​ទទួលខុសត្រូវ​ខ្ពស់​ផងដែរ​៕​/R