រឿង​គំនុំ​ប្រកាន់​បក្ខពួក​: ជនដៃដល់​ស្ទាក់​ចាក់​បុរស​ម្នាក់​ធ្លាយ​ពោះវៀន​ចេញមកក្រៅ រួច​រត់គេច​បាត់​

1573
ចែករម្លែក

ដោយ​: ចាន់ ថន / ព្រៃវែង​: បុរស​ម្នាក់​បាន​របួស​ធ្ងន់​ធ្លាយ​ពោះវៀន​ចេញមកក្រៅ បន្ទាប់ពី​ត្រូវ​ជនដៃដល់​ស្ទាក់​ចាក់​មួយ​កាំបិត​មុត​ក្បាលពោះ​ជ្រៅ​។ ហេតុការណ៍​នេះ បានកើត​ឡើង​នៅ​ចំណុច​លើផ្លូវ​៣១២ ខាងជើង​ផ្សារ​ទ្រា ចំងាយ​១០០​ម៉ែត្រ ក្នុងភូមិ​ព្រៃ​មាស ឃុំ​អង្គរ​រាជ្យ ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី ល្ងាច​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៨​។​

​លោក ពៅ ជីវី ស្នងការរង​ខេត្តព្រៃវែង​បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ ឈួន សុ​ភី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ នៅ​ភូមិ​ក្រសាំង​ទង ឃុំ​អង្គរ​រាជ្យ ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង បាន​យក​កូនកាំបិត​ចុង​ស្រួច ចាក់ទៅលើ​ជនរងគ្រោះ​ឈ្មោះ ទឹម ភី​រ៉ា ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ នៅ​ភូមិ​បឹង​កំពត​ឃុំ​បន្ទាយ​ចក្រី ស្រុក​ព្រះស្ដេច បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​មុត​ជ្រៅ​ចំក្បាល​ពោះ ធ្លាយ​ពោះវៀន​ចេញមកក្រៅ​។ ដោយ​មូល​ហេតុថា មាន​គំនុំ​និង​គ្នា​ប្រកាន់​បក្ខពួក ក្រោយ​កើតហេតុ​ជនរងគ្រោះ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯ​ប្រទេស​វៀតណាម​។​

ដោយឡែក​ជនសង្ស័យ​ក្រោយ​ធ្វើ​សកម្មភាព​រួច​បាន​រត់​គេច​បាត់ ហើយ​សមត្ថកិច្ច​យើង​កំពុង​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម