ដោយៈមុនីរ័ត្ន/ភ្នំពេញ៖ នាយករងខុទ្ទកាល័យសម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជាចំនួនប្រាំរូបត្រូវបានដំឡើងឋានៈស្មើរដ្ឋមន្រ្តី។នេះបើ យោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២។

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះ មហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញ ព្រះរាជក្រឹត្យត្រាស់បង្គាប់ដំឡើងឋានៈដល់នាយករងខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជាចំនួន ៥រូប ៖ ១.លោក ឈីវ យីស៊ាង មានឋានៈស្មើរដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន។ ២.លោក ហ៊ុន ម៉ានិត មានឋានៈស្មើរដ្ឋមន្ត្រី បន្ថែមលើមុខងារ បច្ចុប្បន្ន។ ៣.លោក ប៉ាន់ខែម ប៊ុនថន មានឋាៈស្មើរដ្ឋមន្ត្រី។ ៤.លោក ស្លាត សុភាព មានឋានៈស្មើរដ្ឋមន្ត្រី បន្ថែមលើ មុខងារបច្ចុប្បន្ន។ ៥.លោក ហាក់ សុខហៃ មានឋានៈស្មើ រដ្ឋមន្ត្រី៕

សូមជូនព្រះរាជក្រឹត្យ៖

រូប ( ឯកឧត្តម ឈីវ យីស៊ាង )

រូប ( ឯកឧត្តម ហ៊ុន ម៉ានិត )

រូប (​ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន )