ដោយៈភ្នំស្វាយ / បន្ទាយមានជ័យ៖ ដំណើរការមណ្ឌល សំណេរ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិហៅបាក់ឌុបនៅខេត្តបន្ទាយមានជ័យបានប្រព្រឹត្តិទៅរលូនតាមគោលការណ៍ច្បាប់យុត្តិធម៌ តម្លាភាពនិងលទ្ធផលទទួលយកបាន។នេះបើតាម លោកឱម សិទ្ធី អគ្គនាយករង អគ្គនាយកដ្ឋានអប់រំ ប្រធានគណ:មេប្រយោគទូទាំងប្រទេស ក៏ដូចលោកឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យ និងជាប្រធានគណ:មេប្រយោគទូទាំងខេត្តអោយដឹងល្ងាចថ្ងៃទី០៦ខែធ្នូឆ្នាំ២០២២ ក្នុងពេលប្រគល់ ទទួលបញ្ញើរការិយាល័យ កិច្ចបេក្ខជនប្រឡងបាក់ឌុបដើម្បីរក្សាទុកនៅសាលាខេត្ត មុន នឹងបន្តដឹកជញ្ជូនទៅមណ្ឌលកំណែរនៅរាជធានីភ្នំពេញនៅព្រឹកបន្ទាប់ ។

ក្នុងសកម្មភាពនោះ មានការអញ្ជើញចូលរូមពីលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងលោកឱម សិទ្ធី អគ្គនាយក រង អគ្គនាយកដ្ឋានអប់រំ ប្រធានគណ:មេប្រយោគទូទាំង ព្រមទាំងតំណាងអង្គភាពប្រឆាំងំអំពើពុករលួយ(អបព) និង មន្ត្រី ។

ប្រធានគណ:មេប្រយោគបានបន្តថា ដំណើរសំណេរសម្រាប់ ការសម័យប្រឡងថ្ងៃទី០៥ខែធ្នុឆ្នាំ២០២២ នៃសញ្ញាបត្រមធ្យម សិក្សានៅទាំង៧មណ្ឌល នាខេត្តបន្ទាយមានជ័យបានប្រព្រឹត្តិ ទៅដោយរលូនតាមគោលការណ៍ច្បាប់យុត្តិធម៌ តម្លាភាពនិង លទ្ធផលទទួលយកបាន។

ចំណែកក្នុងរបាយការណ៍សង្ខេបនៃការប្រឡងបាក់ឌុប សម័យ ប្រឡងថ្ងៃទី០៥ខែធ្នូឆ្នាំ២០២២ ខេត្តបន្ទាយមានជ័យ បាន បង្ហាញពីសុវត្ថិភាណមណ្ឌលប្រឡង ដំណើរការវិញ្ញាសា ការ អនុវត្តតួនាទីនិងភារកិច្ចរបស់គណ:មេប្រយោគ ការអនុវត្ត បទប្បញ្ញត្តិ របស់បេក្ខជន ស្ថានភាពសុខភាព ឧបទ្ទហេតុ ផ្សេងៗ និងប្រធានសក្កិនិងសេចក្តីសន្និដ្ឋាន ដែលបង្ហាញឱ្យ ឃើញថា អ្វីៗបានប្រព្រឹត្តទៅរលូន លទ្ធផលល្អ មាន ប្រសិទ្ធភាពនិងប្រកបដោយការទទួលខុសត្រូវ ។

ចំណែកក្នុងឱកាសប្រគល់ ទទួលហឹបការិយកិច្ចនៅ ទាំង លោកបណ្ឌិតឱម សិទ្ធិ ប្រធានគណ:មេប្រយោគ ទូទាំងប្រទេស ទាំងលោកអ៊ុ រាត្រី អភិបាលខេត្តបាន សម្តែងក្តីមោទនភាព ការអរគុណនិងវាយតម្លៃខ្ពស់ចំពោះ ការខិតខំបំពេញភារកិច្ច ប្រកបដោយការទទួលខុសត្រូវរបស់មន្ត្រីនិងអ្នកពាក់ព័ន្ធគ្រប់ផ្នែកដែលនាំអោយលទ្ធផលដំណើរការមណ្ឌលសំណេរនៃការប្រឡងសញ្ញាបត្រមធមសិក្សានៅទាំង៧មណ្ឌល នាខេត្ត បន្ទាយ មានជ័យបានជោគជ័យតាមការណែនាំ របស់រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជននិងកីឡា ៕សរន / N