ដោយ៖ដេប៉ូ ភ្នំពេញ៖ ក្រសួងអប់រំបានឱ្យដឹងថា៖នាព្រលប់ ថ្ងៃទី០៦ ខែ ធ្នូ ឆ្នាំ ២០២២ ក្រោយបញ្ចប់ការប្រឡង សញ្ញាបត្រមធ្យម សិក្សា ទុតិយភូមិ ឬហៅថាបាក់ឌុប ប្រធាន គណៈមេប្រយោគ ទូទាំង ប្រទេស គណៈកម្មការ អប្បមាទ ជំនួយការ អប្បមាទប្រចាំ ខេត្ត នីមួយៗបានដឹកជញ្ជូនសន្លឹក កិច្ចការ យកទៅរក្សា ទុក នៅតាម សាលាខេត្ត នីមួយៗ យ៉ាងមានសុវត្ថិភាព។

ក្រសួងអប់រំបានឱ្យដឹងថាហិបសន្លឹកកិច្ចការរបស់បេក្ខជននីមួយៗបានបិត Sceller ការពារ នៅ លើ ទ្វារ បន្ទប់រក្សាទុកសន្លឹកកិច្ចការ រង់ចាំ ដល់ ព្រឹកស្អែក នឹង ដឹក មក រក្សាទុក នៅ វិទ្យាល័យ ព្រះ ស៊ីសុវត្ថិ រាជធានីភ្នំពេញ។ ដោយ ឡែក សន្លឹកកិច្ចការនៅ ខេត្ត កំពង់ស្ពឺ និង រាជធានីភ្នំពេញ បាន ដឹក មក រក្សាទុក នៅ វិទ្យាល័យ ព្រះស៊ីសុវត្ថិ ។

គួរបញ្ជាក់ថា លទ្ធផល ប្រឡង នឹង ត្រូវ ប្រកាស នៅ តាម មណ្ឌល ប្រឡង ក្នុង រាជធានី ភ្នំពេញ និង ខេត្ត កណ្ដាល នា រសៀល ថ្ងៃ ទី ២៧ ខែ ធ្នូ ឆ្នាំ ២០២២ និង នៅ តាម មណ្ឌល ប្រឡង ក្នុង ខេត្ត ផ្សេងទៀត នា ថ្ងៃ ទី ២៨ ខែ ធ្នូ ឆ្នាំ ២០២២ និង ផ្សព្វផ្សាយ តាម បណ្ដាញ ទំនាក់ទំនង សង្គម ផ្លូវ ការ របស់ ក្រសួង អប់រំ យុវជន និង កីឡា facebook.com/moeys.gov.kh៕ N