ដោយ៖សុវណ្ណកុម្ភៈ/ភ្នំពេញ៖ពិធីបុណ្យសមុទ្រនាខេត្តព្រះសីហនុឆ្នាំ២០២២នេះនឹង
ចាប់ផ្ដើមពីថ្ងៃទី៩ដល់១១ខែធ្នូនាខេត្តព្រះសីហនុ។ជាមួយនឹងកម្មវិអីសិល្បៈ និងកម្មវិធីវប្បធម៌នានានោះក៏នឹងមានកម្មវិធីកីឡាមួយចំនួនធំដែរដូចជាការបង្ហាញកីឡាទូកក្តោងការប្រកួតកីឡាបាល់បោះ៣នាក់ទល់៣នាក់,ការរត់ ប្រណាំង៣គីឡូម៉ែត្រនិង៥គីឡូម៉ែត្រការប្រណាំងកង់៤០គីឡូម៉ែត្រ២០គីឡូម៉ែត្រនិងការជិះកង់កម្សាន្ត ១៥គីឡូម៉ែត្រ។


ចំពោះព្រឹត្តិការណ៍ប្រដាល់គុនខ្មែរជើងឯកអាស៊ីអាគ្នេយ៍ត្រូវបានធ្វើឡើងក្នុងទ្រង់
ទ្រាយធំក្នុងកម្រិតជាបុរេព្រឹត្តិការណ៍ស៊ីហ្គេម(PreSea Games)។មានប្រទេសចូលរួមចំនួន៧រួមទាំងម្ចាស់ផ្ទះកម្ពុជា។នេះជាការប្រកួតត្រៀមខ្លួនឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

លោកវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣
(CAMSOC)កាលពីថ្ងៃទី៦ខែធ្នូឆ្នាំ២០២២ម្សិលម៉ិញនេះបានអះអាងថាការរៀបចំប្រកួតកីឡាប្រដាល់គុនខ្មែរជើងឯកអាស៊ីអាគ្នេយ៍នេះមាន៧ប្រទេសបានត្រៀមចូលរួមប្រកួត។ទាំង៧ប្រទេសនោះមានឥណ្ឌូណេស៊ី វៀតណាម ឡាវ មីយ៉ាន់ម៉ា ថៃ ជាដើមដែលការចូលរួមរបស់បណ្តាប្រទេសទាំងនេះគឺជាជោគជ័យក្នុងការរៀបចំប្រដាល់គុនខ្មែរអន្តរជាតិមួយនេះដើម្បីសម្រួចគោលដៅឆ្ពោះទៅធ្វើម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

លោកវ៉ាត់ ចំរើនក៏បានឲ្យដឹងបន្ថែមថាការរៀបចំការបណ្តុះបណ្តាលមន្ត្រីអាជ្ញាកណ្តាល ចៅក្រមមុនពេលការប្រកួតផ្លូវការគឺជារឿងសំខាន់។ពេលនេះមានប្រតិភូកីឡាមួយចំនួនបានមកដល់ខេត្តព្រះសីហនុហើយបានបន្ថែម។
សូមបញ្ជាក់ថាប្រដាល់គុនខ្មែរត្រូវការមេដាយមាសចំនួន៣គ្រឿងសម្រាប់ស៊ីហ្គេមទី៣២ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកដំបូងនោះ។សម្រាប់លោកឧត្តមសេនីយ៍ឯកតែមម៉ឺនដែលជាប្រមុខសហព័ន្ធបានបង្ហាញនូមហិច្ឆតារថាយើងត្រូវការមេដាយច្រើនជាងនេះតាមតែអាចធ្វើទៅបាន៕សរន