ដោយៈ ទេ​ពក​ង្រី​/​កំពង់ឆ្នាំងៈ លោក ឡុង ឈុន​ឡៃ អនុប្រធាន​គណៈកម្មាធិកា​រ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តកំពង់ឆ្នាំង និង​ជា​ប្រធាន​គណៈ​ប្រចាំ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត និង​ព្រះគ្រូ ឆន ឆុង ចៅអធិការ​វត្ត​ទេពធីតា​រាម ហៅ​វត្ត​យាយ​ទេព នៅ​រសៀល​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០២២ បាន​អញ្ជើញ និង និមន្ត​ចុះសាកសួរ​សុខទុក្ខ ដោយ នាំយក​ទេយ្យទាន និង អំណោយ​ចែកជូន​ប្រជាពលរដ្ឋ ១០ គ្រួសារ​នៅក្នុង​ភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​ដែលរ​រង គ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ​កាលពី​យប់​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០២២ កន្លងទៅ​។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ លោក​ឡុង ឈុន​ឡៃ បាន​ពាំ​នាំនូវ​ប្រសាសន៍​ចូលរួម​ការសោកស្តាយ​និង​ផ្តាំផ្ញើ​ការ​
​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​កន្លងមក​សម្តេច​តែងតែ​គិតគូរ​ពី​សុខទុក្ខ​ប្រជាពលរដ្ឋ​រងគ្រោះ​គ្រប់​ទីកន្លែង​ដោយ​មិន​ប្រកាន់ពូជសាសន៍ និង និន្នាការ​នយោបាយ​ឡើយ​។​

​អំណោយ​ដែល​នាំយកទៅ​ចែកជូន​នាពេលនោះ​រួមមាន​អង្ករ ៥០​គីឡូ មី ចានឆ្នាំង ទឹក​សុទ្ធ ភេសជ្ជៈ សំភារៈ​ផ្សេងៗ និង​ថវិកា​មួយចំនួន​ផងដែរ​៕​/R