​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ការ​ញ៉ាំ​នំ​ខេ​ក នំ​ធុង និង​នំ​ដំឡូងបារាំង​ច្រើនពេក មិន​គ្រាន់តែ​ធ្វើឱ្យ​អ្នក​ធាត់​ប៉ុណ្ណោះ​ទេ​។​

​អ្នកស្រាវជ្រាវ​ប្រេ​ស៊ីល​អះអាងថា ការទទួល​ទានរ​បប​អាហារ​កែច្នៃ​ជ្រុល​បែបនេះ​ច្រើន​ពេក​ក៏​អាច​នាំឱ្យ​កើត​ជំងឺ​វង្វេង​ផងដែរ​។​

​ការសិក្សា​របស់​ពួកគេ​លើ​មនុស្ស​ជាង ១០.០០០ នាក់​បាន​ពិនិត្យ​មើល​ពី​របៀប​ដែល​ការ​ទទួលទាន​អាហារសម្រន់​មិនល្អ​ដល់​សុខភាព​បែបនេះ​ច្រើនពេក​ប៉ះពាល់​ដល់​ថាមពល​ខួរក្បាល​របស់​ពួកគេ​។​

​មនុស្ស​វ័យ​កណ្តាល ដែល​ទទួលទាន​អាហារ​កែច្នៃ​ខ្លាំង​បំផុត​ទាំង​នេះ បានឃើញ​ខួរក្បាល​របស់​ពួកគេ​ចុះខ្សោយ ២៨ ភាគរយ​លឿន​ជាង​អ្នក​ដែល​ញ៉ាំ​នំ​បែបនេះ​តិច​បំផុត​។​

​ក្រុម​អ្នកស្រាវជ្រាវ​បាន​លើកឡើង​ថា សារធាតុ​គីមី​ឈ្មោះ Cytokines ជា​ប្រូតេអ៊ីន​រលាក​ផលិត​ដោយ​រាងកាយ ដែល​គេ​គិត​ថា​ត្រូវ​បាន​ជំរុញ​ដោយ​អាហារ​មាន​ជាតិ​ស្ករ​អាច​នៅ​ពីក្រោយ​អត្រា​ធ្លាក់​​ចុះ​សមត្ថភាព​ខួរក្បាល​យ៉ាង​លឿន​មួយ​នេះ​។ ការស្រាវជ្រាវ​ពីមុន​បាន​ផ្សារភ្ជាប់​សារធាតុ​គីមី​នេះ​ទៅ​នឹង​ការថយចុះ​ការគិត​របស់​មនុស្ស​។​

​មនុស្ស​ប្រហែល ៩០០.០០០ នាក់​នៅ​ចក្រភព​អង់គ្លេស និង ៥,៨ លាន​នាក់​នៅ​សហរដ្ឋ​អាម៉េរិក កំពុង​រស់នៅ​ជាមួយ​ជំងឺ​វង្វេង​៕