មេដឹកនាំ​សាសនា​ដែល​វាយប្រហារ​រថភ្លើង​ជប៉ុន ត្រូវបាន​កាត់ទោស​ប្រហារជីវិត​

3234
ចែករម្លែក
  • 43
    Shares

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជប៉ុន​បាន​រាយការណ៍​ថា លោក Shoko Asahara មេដឹកនាំ​សាសនា​Aum Shinrikyo ដែល​បានធ្វើការ​វាយប្រហារ​ដោយ​ឧស្ម័ន​ធាតុគីមី​សារិន​នៅ​​លើ​រថភ្លើង​ក្រោម​ដី​នៅ​ទីក្រុង​តូ​ក្យូ​កាលពី​ឆ្នាំ​១៩៩៥ ត្រូវបាន​ប្រហារជីវិត នៅ​ថ្ងៃ​សុក្រ​ទី​៦​ខែកក្កដា​។​

​ក្រសួង​យុ​តិ្ត​ធម៌​ជប៉ុន​មិនបាន​បញ្ជាក់​ភ្លាមៗ​អំពី​របាយការណ៍​នោះទេ​។ លោក Shoko Asahara ត្រូវបាន​ដាក់គុក​អស់​រយៈពេល​ជាង​១០​ឆ្នោះ​ចំពោះ​ការវាយប្រហារ​នេះ ដែល​បានសម្លាប់​មនុស្ស ១៣​នាក់​និង​រងរបួស​មនុស្ស​រាប់​ពាន់​នាក់​។​

​ការប្រហារជីវិត​គាត់​ដោយ​ព្យួរ​កាលពី​ថ្ងៃ​សុក្រ​គឺជា​ការប្រហារជីវិត​លើកទីមួយ​ក្នុងចំណោម​សមាជិក​សាសនា​ចំនួន​១៣​នាក់ ដែល​ត្រូវបាន​ដាក់គុក​ចំពោះ​ការ​វាយ​​ប្រហារ​នេះ និង​និង​ឧក្រិដ្ឋកម្ម​ផ្សេងៗ​។​

​ហេតុការណ៍​នៅ​ថ្ងៃទី​២០​ខែមីនា​ឆ្នាំ​១៩៩៥​នេះ បានធ្វើឱ្យ​ពិភពលោក​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ហើយ​បាន​ជំរុញឱ្យមាន​ការបង្ក្រាប​ដ៏​ធំ​៕ដោយ៖សុខា/SN

​លោក Shoko Asahara បាន​ជាប់គុក​ជាង​១០​ឆ្នាំ នៅ​មុនពេល​ត្រូវបាន​ប្រហារជីវិត​ចំពោះ​ការវាយប្រហារ​នេះ​


អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ