ដោយៈ​ទេ​ពក​ង្រី​/​កំពង់ឆ្នាំង​: ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០២២​នេះ លោក ឡុង ឈុន​ឡៃ ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពង់ឆ្នាំង និង​លោក យិន សា​វ៉េ​ន អភិបាលរង​ខេត្តកំពង់ឆ្នាំង បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត ដែល​ធ្វើឡើង​នៅ​ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។​

​ពិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​មាន​ពី​លោកស្រី​សមាជិកា​ក្រុមប្រឹក្សា​ខេត្ត លោកនាយក​រដ្ឋបាល​សាលាខេត្ត លោក លោកស្រី​ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព ជុំវិញ​ខេត្ត តំណាង​កងកម្លាំង​ទាំង​៣ ក្រុមប្រឹក្សា​ក្រុង ចៅសង្កាត់ មេភូមិ និង​បងប្អូន​ប្រជាពលរដ្ឋ​សរុប ៩៣​នាក់ ។​

​លោក យិន សា​វ៉េ​ន អភិបាលរង​ខេត្ត បាន​មានប្រសាសន៍ថា វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត បានផ្តល់​ឱកាស​ដល់​ក្រុមប្រឹក្សា​គ្រប់​ថ្នាក់ អ្នកពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​ទាំងអស់​អាច​ចូលរួម​ក្នុង​ការផ្តល់​មតិយោបល់​ចំពោះ​ការអភិវឌ្ឍ​មូលដ្ឋាន សមិទ្ធផល បញ្ហា​ប្រឈម និង​ទិសដៅ​អនុវត្ត​នាពេលខាងមុខ​របស់រ​ដ្ឋ​បាល​ខេត្ត ផ្តល់នូវ​អនុសាសន៍ និង​សំណូមពរ​នានា សម្រាប់​ការពិភាក្សា និង​តាមរយ​:​ការឆ្លើយតប​បាន​ទាន់ពេលវេលា​ពី​ស្ថាប័ន​ជំនាញ និង​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​ឈានទៅ​ធ្វើការ​កែលម្អ និង​ដោះស្រាយ​ឲ្យ​កាន់តែ​ល្អប្រសើរ​ស្របទៅនឹង​តម្រូវការ​ជា​អាទិភាព និង​ការកាត់បន្ថយ​ភាពក្រីក្រ ។

​នៅក្នុង​វេទិកា​ពិគ្រោះ​យោបល់​ក្រុមប្រឹក្សា​នាពេលនេះ មាន​សំនួរ និង​សំណូមពរ​ផ្ទាល់មាត់​មាន​២​ចំណុច និង​សំនួរ​សំណូមពរ​ជា​លាយលក្ខណ៍អក្សរ​មាន​១៩​ចំណុច សរុប​២១ ហើយ​ដោះស្រាយបាន​៦​ចំណុច និង​មិនទាន់​ដោះ​១៥​ចំណុច​បាន​ប្រគល់ជូន​អាជ្ញាធរ និង​មន្ទីរជំនាញ​បន្ត​ពិនិត្យ​ដោះស្រាយ​ពេល​ក្រោយ៕​/R