​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ លោក មី​ល លេន (Mills Lane) ជា​អាជ្ញាកណ្តាល​ប្រដាល់​ជាប់​ក្នុង Hall of Fame ដែល​ជា​បុរស​ទី​បី​នៅលើ​សង្វៀន នៅពេលដែល ម៉ៃ ថៃ​សាន់​ខាំ​ស្លឹក​​ត្រចៀក​របស់ អ៊ី​វ៉ាន់​ឌឺ ហូ​លី​ហ្វៀល (Evander Holyfield) បាន​ទទួលមរណភាព​កាលពី​ថ្ងៃ​អង្គារ​ទី​៦​ធ្នូ​នៅ​អាយុ ៨៥ ឆ្នាំ​។​

​លោក​លេន​បានកើត​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ក្នុង​ឆ្នាំ ២០០២ ហើយ​កូនប្រុស​របស់​គាត់​ឈ្មោះ​ថម​មី (Tommy) បាន​និយាយថា​ឪពុក​របស់​គាត់​មាន​ស្ថានភាព​កាន់តែ​អាក្រក់​នាពេល​ថ្មីៗ​នេះ​មុន​​ពេល​ចូល​ថែទាំ​ក្នុង​មន្ទីរពេទ្យ​កាលពី​ថ្ងៃ​សុក្រ​។ គាត់​បាន​ស្លាប់​នៅផ្ទះ​របស់​គាត់​នៅ​ទីក្រុង​រ៉េណូ (Reno)​រដ្ឋ​នេវ៉ា​ដា (Nevada)​ដោយ​ប្រពន្ធ​របស់​គាត់​ឈ្មោះ កាយ៉េ (Kaye)​និង​កូនប្រុស​ពីរ​នាក់​ស្ថិត​​នៅក្នុង​ផ្ទះ​។​

​ធ្លាប់​ជា​អ្នក​ប្រដាល់​ខ្លួនឯង​ដែល​បាន​ឈ្នះ​ខ្សែក្រវាត់ NCAA​ក្នុង​ឆ្នាំ ១៩៦០ លោក​លេន​បានឈ្នះ ១០ ចាញ់​១ ក្នុងនាម​ជា​កីឡាករ​លំដាប់​កំពូល​ម្នាក់​មុន​ពេល​គាត់​បង្កើត​កេរ្តិ៍ឈ្មោះ​កាន់តែ​ធំ​នៅក្នុង​កីឡាប្រ​​ដាល់​ក្នុងនាម​ជា​អាជ្ញាកណ្តាល​។ ត្រូវបាន​គ្រប់គ្នា​គោរព​ចំពោះ​ភាព​តឹងតែង​ប៉ុន្តែ​យុត្តិធម៌ ពាក្យ​បញ្ជា “​តោះ​បន្ត​ការប្រកួត​!” របស់​គាត់​បាន​ក្លាយជា​ពាក្យ​ចុងក្រោយ​ដែល​គេ​ស្តាប់​ឮ​មុនពេល​ការប្រ​​កួត​ដែល​មិនអាច​បំភ្លេច​បាន​។​

​លោក​មី​ល​គឺជា​អាជ្ញាកណ្តាល​នៅពេល​ដែល​ហូ​លី​ហ្វៀល​ឈ្នះ​ខ្សែក្រវាត់​ទម្ងន់​ធ្ងន់​ពី​កីឡាក​របាស់​ស្ទើ ឌូ​ក្លាស (Buster Douglas)​ហើយ​ធ្វើ​ជា​អាជ្ញាកណ្តាល​ម្តងទៀត​នៅពេល​ដែល​ថៃ​សាន់​ត្រូវបាន​​ដកសិទ្ធិ​ប្រកួត​ក្នុងអំឡុង​ការប្រកួត​សងសឹក​របស់​ខ្លួន​ជាមួយ​ហូ​លី​ហ្វៀល បន្ទាប់​ពី​ខាំ​ត្រចៀក​ហូ​លី​ហ្វៀល​ដោយ​ចេតនា​។​

​លោក​លេន​បាន​ធ្វើ​ជា​អាជ្ញាកណ្តាល​ក្នុង​ការប្រកួត​ជាង ១០០ ដោយបាន​ចែករំលែក​សង្វៀន​ជាមួយ​កីឡាករ​អស្ចារ្យ​ដូចជា មូហា​ម៉ាត់ អា​លី​, ឡា​រី ហូ​លស៍ (Larry Holmes) និង ឡេន​ណុច ឡេវី​ស (Lennox Lewis) ហើយ​ត្រូវបាន​គេ​គោរព​ចំពោះ​ភាពយុត្តិធម៌​និង​ភាព​តឹងតែង​របស់គាត់​៕

​លោក មី​ល លេន បាន​ធ្វើជា​អាជ្ញាកណ្តាល​នៅ​ពេល​ថៃ​សាន់​ខាំ​ស្លឹកត្រចៀក​ហូ​លី​ហ្វៀល នៅ​ថ្ងៃទី ២៨ មិថុនា ឆ្នាំ​១៩៩៧