​ដោយៈ ស​រិ​ទ្ធ​/​ភ្នំពេញៈ នា​រសៀល​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០២២ នេះ ដោយមាន​ការបញ្ជា​ពី លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ កម្លាំង​គណៈ​បញ្ជារ​ការឯកភាព​រដ្ឋ​បាល​ខណ្ឌចំការមន បាន​ចុះបង្ក្រាប និង​បិទ​ទីតាំង​ដែលមាន​លួច​បង្កប់ ល្បែងស៊ីសង (​តុ​លេងបៀ​បា​ក្រា​ត​, ទូ​បាញ់​ត្រី និង​ទូ​ហ្គេម​តុក្កតា​) ដែល​ស្ថិតនៅ​ផ្លូវ​ព្រះ​នរោត្តម ភូមិ​១០ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ដោយ​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន ១២​នាក់ (​ស្រី​៦​នាក់​) និង ដកហូត​នៅ​វត្ថុតាង​មួយចំនួន​ដូចជា​:
​ទូ​ហ្គេម​បាញ់​ត្រី ៤​គ្រឿង​, ទូ​ហ្កេ​ម តុក្កតា ១២​គ្រឿង​, តុ លេង​បា​ក្រា​ត ចំនួន​០២, ទូរស័ព្ទ ១១​គ្រឿង​, កុំព្យូទ័រ​លើ​តុ ចំនួន​១​គ្រឿង​, ម៉ាស៊ីន​គិត​លេខ ១​គ្រឿង​, ម៉ាស៊ីន​រាប់​លុយ ១​គ្រឿង​
​និង​បៀរ​ក្រដាស និង កាក់​សម្រាប់​លេង​បាញ់​ត្រី​មួយចំនួនធំ​។​

​សូមបញ្ជាក់ថា​វត្ថុតាង ព្រមទាំង​មនុស្ស​ទាំងអស់​ត្រូវបាន​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ផ្លូវច្បាប់ ចំពោះ​ទីតាំង​គឺ​ត្រូវបាន​បិទ​ជា​បណ្តោះអាសន្ន​៕/R​