ដោយ៖ ទូច វណ្ណេត បុគ្គលិកមជ្ឈមណ្ឌលឯកសារ ខេត្តកំពង់ចាម/កំពង់ចាម៖​ នៅថ្ងៃពុធ ទី៧ ខែធ្នូ ឆ្នាំ២០២២ លោកស្រី ម៉ារៀ អាមេលីតា ស៊ី. អាគីណូ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋហ្វីលីពីនប្រចាំព្រះរាជាណាចក្រកម្ពុជាបានធ្វើដំណើរមកទស្សនកិច្ចមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ដោយមានការទទួលការស្វាគមន៍ពីលោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា និងក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម។

បន្ទាប់ពីចូលទស្សនាការិយាល័យ បន្ទប់តម្កល់ឯកសារខ្មែរក្រហម បណ្ណាល័យ និងសាលពិព័រណ៍រូបថតនៃមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមរួចមក លោកស្រីឯកអគ្គរដ្ឋទូតហ្វីលីពីន អមដំណើរដោយលោកនាយកមជ្ឈមណ្ឌលឯកសារកម្ពុជា និងក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម បានចុះទៅកាន់ទីតាំងស្រាវជ្រាវផ្សេងៗទៀត រួមមាន ទី១) ចេតិយរំឭកសម្រាប់សហគមន៍ស្ថិតនៅវាលស្រែក្នុងភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម, ទី២) វត្តរកាគយដែលជាអតីតសមរភូមិក្ដៅរវាងទាហាន លន់ នល់ និងកងទ័ពរំដោះខ្មែរក្រហមចាប់ពីឆ្នាំ១៩៧០ ដល់ ឆ្នាំ១៩៧២ និង ទី៣) សហគមន៍ជនជាតិចាម នៅភូមិទី៨ ឃុំកោះសូទិន ស្រុកកោះសូទិន ដែលជាទីតាំងតម្បាញសូត្រចាម។
ដំណើរទស្សនកិច្ចរបស់លោកស្រីឯកអគ្គរដ្ឋទូតហ្វីលីពីន ចាប់ផ្ដើមពីវេលាម៉ោង១០ព្រឹក ដល់វេលាម៉ោង៤រសៀល៕សរន​ / N

រូប ( សកម្មភាព កាលពីថ្ងៃពុធ ទី៧ ខែធ្នូ ឆ្នាំ២០២២ លោកស្រី ម៉ារៀ អាមេលីតា ស៊ី. អាគីណូ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋហ្វីលីពីនប្រចាំព្រះរាជាណាចក្រកម្ពុជា បានធ្វើដំណើរមកទស្សនកិច្ចមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម និងទីតាងស្រាវជ្រាវរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា។ (ទូច វណ្ណេត/មជ្ឈមណ្ឌលឯកសារកម្ពុជា)