ដោយ : ប.ជ័យ / បន្ទាយមានជ័យ៖ កម្លាំងនគរបាល ការិយាល័យ នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នគរបាលក្រុងប៉ោយប៉ែត បានសហការចូលរួមប្រជុំផ្សព្វផ្សាយណែនាំដល់ប្រតិ្តបត្តិករដែលតំណាងអោយក្រុមហ៊ុនដែលធ្វើអាជីវកម្មបណ្តាញទូរគមនាគមន៍ក្នុងក្រុងប៉ោយប៉ែត។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បន្ទាយមានជ័យ បានចាត់តាំងលោកឧត្តមសេនីយ៍ត្រី គង់ វិនឌី ស្នងការង ផែនការងារសន្តិសុខ ដឹកនាំចូលរួម ។នេះបើតាមមន្ត្រីឱ្យដឹងនៅថ្ងៃទី០៧ខែធ្នូ ឆ្នាំ២០២២ ។

កិច្ចប្រជុំធ្វើនៅសាខាប្រៃសណីយ៍និងទូរគមនាគមន៍ក្រុងប៉ោយប៉ែត ក្រោមអធិបតីភាពលោក ង៉ាន់ ដានី អគ្គាធិការ នៃអត្ថាធិការដ្ឋាន ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងនោះមានការអញ្ជើញ ចូលរួមពីតំណាងក្រុមហ៊ុនដែលធ្វើអាជីវកម្មបណ្តាញទូរគមនាគមន៍ ចំនួន៤០នាក់។

កិច្ចប្រជុំផ្សព្វផ្សាយនេះ ធ្វើឡើងក្នុងគោលបំណង ១-ណែនាំឱ្យ កិបឡាប៊ែល(Label) តាមខ្សែកាបអុបទិក របស់ក្រុមហ៊ុន រៀងៗខ្លួន, ២-បំពេញព័ត៌មានដែលក្រសួងបានណែនាំនៃ ការ ប្រើប្រាស់នូវសេវាទូរគមនាគមន៍។

ក្រោយកិច្ចប្រជុំ នៅថ្ងៃទី០៦-០៧ ខែធ្នូ ក្រុមការងារបានចុះ ពិនិត្យជាក់ស្តែងខ្សែកាបអុបទិបនៅទីតាំងចំណុចក្រោមស្ពានមិត្តភាពកម្ពុជា-ថៃនិងធ្វើកិបឡាប៊ែលសម្គាល់ក្រុមហ៊ុនលើខ្សែ កាបអុបទិករបស់ក្រុមហ៊ុននីមួយៗ ជាមួយតំណាងក្រុមហ៊ុន អាជីវកម្មបណ្តាញទូរគមនាគមន៍៕សរន / N