ក្រុមហ៊ុន​ស៊ីន​ទ្រី​មួយ​មិនអាច​សម្អាត​ទីក្រុង​ម្នាក់ឯង​ទេ​តម្រូវឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​គ្នា​ដើម្បីឱ្យ​រាជធានី​ភ្នំពេញ​មាន​បរិស្ថាន​ល្អ

1013
ចែករម្លែក


​ដោយ​៖​រ៉ា​ម៉ន​

​ភ្នំពេញ​៖​លោក​អភិបាល​រាជធានី​ពេញ​បានបញ្ជាក់​ឱ្យដឹងថា​៖ កម្មករ​ស៊ីន ទ្រី​ម្នាក់ បាន​បំពេញការងារ​របស់ខ្លួន បម្រើ​ប្រជាពលរដ្ឋ​១៤០០​នាក់​លើ​ការប្រមូល​សម្រាម​នៅក្នុង​រាជធានី​ភ្នំពេញ​ដូច្នេះ​ក្រុមហ៊ុន​ស៊ិន​ទ្រី​មួយ​មិនអាច​ប្រមូល​សំរាម​និង​សម្អាត​ទីក្រុង​ម្នាក់ឯង​ទេ​តម្រូវឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​រួមគ្នា​ទុកដាក់​សំរាម ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​រាជធានី​ភ្នំពេញ​របស់​យើង​ស្អាត​និង​មាន​បរិស្ថាន​ល្អ សមជា​ទីក្រុង​ដែលជា​បេះដូង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​
លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បានបញ្ជាក់​បែបនេះ​ធ្វើឡើង​កាលពី​ល្ងាច​ថ្ងៃទី​៥ ខែកក្កដា ២០១៨ ខណៈដែល​លោក​បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី សំណេះសំណាល​ជាមួយ បងប្អូន​ជា​កម្មករ ក​ម្មា​រិ​នី​និង​អ្នកបើកបរ​របស់​ក្រុមហ៊ុន​ស៊ីន​ទ្រី ចំនួន​១៧១១​នាក់​នៅ​វិមាន​ពិភពថ្មី សែន សុខ ស្ថិតក្នុង​ខណ្ឌ​សែន សុខ ។​
​ក្នុងឱកាស​នោះ​លោក ឃួ​ង ស្រេង បាន​មានប្រសាសន៍ថា កម្មករ​ក្រុមហ៊ុន​ស៊ីន ទ្រី មាន​តួនាទី​ក្នុងការ​ប្រមូល​សម្រាម​នៅក្នុង​រាជធានី​ភ្នំពេញ​ទាំងអស់ មាន​ចំនួន​១៧១១​នាក់ បើ​គិត​ជា​មធ្យមភាគ សម្រាប់​ប្រជាពលរដ្ឋនៅក្នុង​រាជធានី​ភ្នំពេញ​២​លាន​៥​សែន​នាក់ មានន័យថា ក្នុង​កម្មករ​ស៊ីន ទ្រី​ម្នាក់ ត្រូវ​បំរើ​ប្រជាពលរដ្ឋ​ចំនួន​១៤៦១​នាក់ ដូច្នេះ​សូមឱ្យ​ប្រជាព ល​រដ្ឋ​ទាំងអស់​ត្រូវ​រួមគ្នា ទុកដាក់​សម្រាម​ឱ្យបាន​ល្អ​កុំ​បោះចោល​ពាសវាល​ពាសកាល ដើម្បីឱ្យ​បងប្អូន​កម្មករ​របស់​យើង​ងាយ​ស្រូល​ក្នុង​ការប្រមូល ប្រមូលបាន​លឿន បាន​ស្អាត ធ្វើយ៉ាងណា​ឱ្យ​រាជធានី​ភ្នំពេញ​មាន​បរិស្ថាន​ល្អ សមជា​ទីក្រុង​ដែលជា​បេះដូង​នៃ ព្រះរាជាណាចក្រ​កម្ពុជា ។​
លោក អភិបាល​រាជធានី បាន​មានប្រសាសន៍​បន្តទៀតថា​៖ សព្វថ្ងៃនេះ​រាជធានី​ភ្នំពេញ មាន​ភាពស្រស់ស្អាត គ្មាន​កាកសំណល់ និង​សំរាម ចោល​ពាស់វាល​ពាស់កាល គឺ​បាន​ដោយសារ​ការយកចិត្តទុកដាក់​ពី បុគ្គលិក កម្មករ កម្មការិនី ស៊ិន​ទ្រី បាន​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​មូល​ដ្ឋា​ម ពិសេស រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ ដោយ បងប្អូន​ប្រមូល​សំរាម ទាំង យប់​ទាំង​ថ្ងៃ នៅតាម​ដងផ្លូវ​នានា​ទាំង​១២​ខណ្ឌ ក្នុង​រាជធានី​ភ្នំពេញ​។ លោក អភិបាល​រាជធានី បាន​សំដែង​ការកោតសរសើរ​ដល់ក​ម្មករ បោស​សំរាម សំអាត​ដី តាម​ដងផ្លូវ ដែលមាន​ស្មារតី​យល់ដឹង ពី​ផលប៉ះពាល់​នៃ​បរិស្ថាន​នេះ​។​ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី លោក សុំ​ឲ្យ​ក្រុមហ៊ុន​ស៊ិន​ទ្រី កម្មករ កម្មការិនី ដែលជា​អ្នកប្រមូល​ត្រូវខិតខំ​បន្ថែមទៀត ដើម្បី ធ្វើយ៉ាងណា​ឲ្យ​រាជធានី​ភ្នុំពេញ កាន់តែ​ស្រស់ស្អាត​បន្ថែមទៀត​។​
​លោក​អភិបាល​រាជធានី​បាន​អះអាងថា​៖​ចង់​ឲ្យ​ទីក្រុង​ភ្នំពេញ​ស្អាត និង​មាន​សោភ័ណភាព ស្រស់ស្អាត ចាប់ផ្ដើម​ពី​យើងទាំងអស់គ្នា ក្នុងនោះ រួមទាំង​កម្មករ​ស៊ិន​ទ្រី​ផង​។​លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​លើកឡើងថា​៖ “​បើ​គ្មាន​បងប្អូន​ទាំងអស់ ជា​អ្នកប្រមូល និង​បោសសម្អាត​សំរាម​នោះទេ ទីក្រុង​មួយ​នេះ ក៏​ពុំមាន​សោភ័ណភាព​ស្រស់ស្អាត ដូច​សព្វថ្ងៃ​នោះដែរ​”​។​ក្នុង​ពិធី​នោះដែរ​លោក​ឃួ​ង ស្រេង ស្រេង បាន​សម្ដែង​នូវ​អារម្មណ៍​នឹករលឹក អរគុណ​ដល់​បងប្អូន​កម្មករ កម្មការិនី និង​អ្នកបើកបរ​ក្រុមហ៊ុន ស៊ិន​ទ្រី ដែល​បាន​ខិតខំ​បញ្ចេញ​កម្លាំងកាយ កម្លាំងចិត្ត បោសសម្អាត និង​ប្រមូល​សំរាម ក្នុង​រាជធានី​ភ្នំពេញ របស់​យើង​ឱ្យ​ស្រស់ស្អាត ដើម្បី​បរិស្ថាន​ល្អ អនាម័យ​ស្អាត​៕

ទីតាំងផ្សាយពាណិជ្ជកម្ម