ដោយ : ប.ជ័យ / បន្ទាយមានជ័យ៖ ក្មេងប្រុសអាយុ៤ឆ្នាំម្នាក់បានរអិលជើងធ្លាក់ទឹកស្រះលង់ស្លាប់ ស្ថិតនៅភូមិតាឡំ កណ្ដាល ឃុំតាឡំ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង០៤:២៥ នាទី។

លោក វ៉ង សុជួន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំតាឡំអោយដឹងថា: ជនរងគ្រោះមានឈ្មោះ គី លីហេង រស់នៅភូមិកើតហេតុខាងលើ បានលង់ទឹកស្រះស្លាប់ ដែលមិនសមទំនងសោះ ពេលដើរលេងក្រោយផ្ទះក៏រអិលជើងធ្លាក់ចូលក្នុងស្រះ។

ករណីនេះ រដ្ឋបាលនិងជំនាញបានបង្កើតគណៈកម្មការត្រួតពិនិត្យនិងស៊ើបអង្កេត៕/PC