ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ សាលាឧទ្ធរណ៍ភ្នំពេញ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ នឹងប្តូរទីតាំង ពីក្នុងបរិវេណទីស្ដីការក្រសួងយុត្តិធម៌ មហាវិថីសម្ដេចសុធារស សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ទៅទីតាំងថ្មីនៅអគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូត៍លេខ B តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ចាប់ពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ តទៅ។