​ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ សាលាឧទ្ធរណ៍​ភ្នំពេញ និង​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​ភ្នំពេញ នឹង​ប្តូរ​ទីតាំង ពី​ក្នុង​បរិវេណ​ទីស្ដីការក្រសួង​យុត្តិធម៌ មហាវិថី​សម្ដេច​សុធារស សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ ទៅ​ទីតាំង​ថ្មី​នៅ​អគារ​សាលា​យុត្តិធម៌ ស្ថិតនៅ​ដីឡូត៍​លេខ B តំបន់​អភិវឌ្ឍន៍ OCIC ផ្លូវ​លោកតា​ក្រហម​ក ភូមិ​ព្រែកលៀប សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ ចាប់ពី​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០២៣ តទៅ​។​

​នេះ​បើតាម សាលាឧទ្ធរណ៍​ភ្នំពេញ និង​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​ភ្នំពេញ បាន​ជម្រាបជូន​ថ្នាក់ដឹកនាំ​ក្រសួង ស្ថាប័ន សាលាជម្រះក្តី​គ្រប់ ជាន់ថ្នាក់ សមាជិក​-​សមាជិកា​នៃ​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​អង្គភាព​ពាក់ព័ន្ធ​នានា​កាលពី​ថ្ងៃទី ០៨ ខែ ធ្នូ កន្លងទៅ​។


​ប្រភព​ដដែល​បាន​បន្តថា ដើម្បី​រៀបចំ​កន្លែងធ្វើការ និង​សាល​សវនាការ ឱ្យបាន​ល្អប្រសើរ សាលាឧទ្ធរណ៍​ភ្នំពេញ បានប្រកាស​លើក​ពេល​សវនាការ​ដែល​បានគ្រោង​ទុក ចាប់ពី​ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០២៣ រហូតដល់​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២៣ ទៅ​ពេល​ក្រោយ​វិញ វៀរលែងតែ​សំណុំរឿង​មួយចំនួន ដែលមាន​ភាពចាំបាច់​ស្របតាម​
​ល័ក្ខខ័ណ្ឌ​ច្បាប់​ដែល​ក្រុមប្រឹក្សា​សម្រេច​ទៅតាម​ករណី​នីមួយៗ ដោយ​គិត​ទាំង​សិទ្ធិ​ស្របច្បាប់​របស់​គូភាគី​។ ចំណែកឯ​ការបំពេញ​កិច្ចការងារ​រដ្ឋបាល​ប្រចាំថ្ងៃ និង​ការផ្តល់សេវា​សា​ធាណៈ អគ្គលេខាធិការ ដ្ឋា​ន​រដ្ឋបាល​សាលាឧទ្ធរណ៍​ភ្នំពេញ នៅ​ដំណើរ​ការធម្មតា​ជា​រៀងរាល់ថ្ងៃ​ធ្វើការ​។​.mara