ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជា​ថៅកែ​ហាង​ម៉ាស្សា និង​សង្គ្រោះ​ជនរងគ្រោះ​បាន​ចំនួន​០៨​នាក់ ស្រី នៅក្នុង​នោះ​មាន​អនីតិជន​ពីរ​នាក់ ពាក់ព័ន្ធ​ករណី​ប្រព្រឹត្តិ​អំពើ​សញ្ចារកម្ម​កាល​ពីយ​ប់​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០២២ ។

​ដោយ​អនុវត្តតាម​ការណែនាំ និង​បទបញ្ជា​ពី លោក ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ចាន់ កិត្តិ​ខុម ស្នងការរង ទទួល​ផែន​ការងារ​ប្រ​ឆាំ​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​និង​ការងារ​យេនឌ័រ នៅ​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០២២ វេលា​ម៉ោង​២០:៣០​នាទី ដោយមាន​ការសម្របសម្រួល​ពី​លោក ទី មុនិន្ទ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កម្លាំង​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ហាក់ លី នាយការិយាល័យ បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ចុះ​អនុវត្ត​ចំណារ​អនុញ្ញាតិ​ឲ្យ​បង្ក្រាប​ជាក់ស្តែង​លេខ ២៤៣ អ​.​យ​.​ក ចុះ​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០២២ របស់​អយ្យកា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ ប៉ក់ ឧ​ត្ត​ម ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ជនជាតិខ្មែរ ជា​ថៅកែ​ហាង​ម៉ាស្សា ចំនួន​២​ទីតាំង និង​សង្គ្រោះ​ជនរងគ្រោះ​បាន​ចំនួន​០៨​នាក់ ។

​ទីតាំង​បើក​កន្លែង​ប្រព្រឹត្តិ​អំពើ​សញ្ចារកម្ម​មា នៅ​ហាង​ម៉ាស្សា​ចំនួន ២​ទីតាំង នោះ គឺ​ទី​១. ហាង​ម៉ាស្សា​យីហោ (​កុលាប​ក្រហម ១៦៨) នៅផ្ទះ​លេខ​៣៣ ផ្លូវ​បេតុង សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ មាន​នារី​ម៉ាស្សា ០២​នាក់ និង​ទី​២. ហាង​ម៉ាស្សា​គ្មាន​ឈ្មោះ ផ្ទះ​លេខ​២៨១ ផ្លូវ​បេតុង​ទី​១ សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ មាន​នារី​ម៉ាស្សា ០៦​នាក់ នៅក្នុង​នោះ​គឺមាន​អនីតិជន ២​នាក់​។​

​វត្ថុតាង​ដកហូត​រួមមាន ស្រោមអនាម័យ​ប្រើប្រាស់​រួច និង​មិនទាន់​ប្រើប្រាស់​មួយចំនួន​។​

​បច្ចុប្បន្ន​កម្លាំង​ជំនាញ​ការិយាល័យ កំពុងធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង បញ្ជូន​ជនសង្ស័យ​និង​វត្ថុតាង​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ចំណែក​ជនរងគ្រោះ​ចំនួន ០៦​នាក់ ស្រី និង អនីតិជន ០២​នាក់ ត្រូវបាន បញ្ជូនទៅ​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ​៕​.mara