​ពលរដ្ឋ​សុំ​ឲ្យ​អាជ្ញា​ចាត់វិធានការ​ទៅលើ​អាជីវករ​ដែល​បានធ្វើ​សំណង់​រឹងមាំ​លើដី​វត្ត​

1107
ចែករម្លែក

​(​កណ្ដាល​)៖ ពលរដ្ឋ​ជាង​៣០០​គ្រួសារ​បាននាំគ្នា​ផ្ដិតមេដៃ​ប្ដឹងទៅ​អាជ្ញាធរ​ឃុំ​និង​ព្រះចៅអធិការ​វត្ត​ព្រែក​គង់​រាជ ដែល​ស្ថិតនៅ​ភូមិ​ព្រែក​ឈ្មោះ​ឃុំ​ព្រែក​រៃ​ស្រុក​ល្វាឯម​ខេត្តកណ្ដាល​។ ក្នុង​គោលបំណង​ទាមទារ​សុំ​ឲ្យ​ព្រះចៅអធិការ​វត្ត​និង​លោក​មេឃុំ ចាត់វិធានការ​លើ​អាជីវករ​ដែល​បានធ្វើ​តូប​សំណង់​រឹងមាំ​លើដី​មុខ​វត្ត​និង​លក់ដូរ​រញ៉េរញ៉ៃ​។​

ជាមួយគ្នា​នោះ​ក៏​ធ្វើ​ឲ្យ​បាត់បង់​សោ​ភ័​ណ្ឌ​ភាព​ទីធ្លា​មុខ​វត្ត​ដែលជា​កន្លែង​សម្រាប់​គោរពបូជា​របស់​ពុទ្ធប​រិ​សត្វ​។​ប៉ុ​ន្ត​អាជ្ញាធរ​ទទួលស្គាល់ថា​ពិត​ជាមាន​សំណង់​រឹងមាំ​នៅមុន​វត្ត​ច្រើន​មែន​តែ​លោក​និង​រក​ដំណោះស្រាយ​។​

ប្រជាពលរដ្ឋ​នៅ​ភូមិ​ខាងលើ​បាន​លើកឡើងថា​អ្នកភូមិ​ទាំងអស់គ្នា​មានការ​មិន​ពេញចិត្ត​ចំពោះ​អ្នក​លក់ទំនិញ​មួយចំនួន​តូច​ដែល​បាន​កាន់កាប់​ដី​វត្ត​។​ក្នុងនោះ​មានដូចជា​អ្នកលក់​បន្លែ​ផ្លែឈើ​នំ​បញ្ចុក​ទូរ​សព្ទ័​ដៃ​ស៊ុប​គ្រឿងក្លែម​និង​ជាង​ម៉ូតូ​ដែល​កំពុង​លក់ដូរ​នៅ​ចំណុច​មុខ​វត្ត​ទាំង​នៅ​ខាង​មាត់ទន្លេ​និង​ជាប់​របង​វត្ត​ខាងលិច ធ្វើ​ឲ្យ​រញ៉េរញ៉ៃ​បាំង​ស្លាក​ឈ្មោះ​សប្បុរសជន​ដែល​គេ​ចូល​លុយ​ធ្វើ​របង​ឬ​ខ្លោងទ្វា​វត្ត​មើល​មិន​ចង់ឃើញ​។

មិនតែប៉ុណ្ណោះ​ក៏មាន​អាជីវករ​ខ្លះ​បាន​ទាំង​លក់​ដី​ដែល​ខ្លួន​កាន់កាប់​នោះ​ទៀត​។​ដោយ​មូល​ហេតុថា​ដី​នេះ​ខ្លួន​បាន​សុំ​ព្រះសង្ឃ​និង​គណៈកម្មការ​កាន់កាប់​និង​លក់ទំនិញ​យូ​ឆ្នាំ​ហើយ​ដោយមាន​រយៈពេល​តាំងពី​៣​ទៅ​៥​ឆ្នាំមុន​ម្លេះ​។​ទាំងនេះ​ជា​មូលហេតុ​ធ្វើ​ឲ្យ​អាជីវករ​មួយចំនួន​ចាប់ផ្ដើម​សង់​សំណង់​រឹងមាំ​លើដី​នោះ​ដោយ​សារបាន​ទិញ​ពី​អ្នក​មុន​។

​បច្ចុប្បន្ននេះ​នៅមុខ​វត្ត​ព្រែក​គង់​រាជ​មាន​សំណង់​រឹងមាំ​ច្រើន​រួមទាំង​បង្គន់​សម្រាប់​អាជីវករ​ស្នាក់នៅ​ទៀតផង​គឺ​ទាំង​អ្នក​មក​នៅមុន​និង​អ្នក​មក​ក្រោយ​។​ពលរដ្ឋ​បាន​ឲ្យ​ដឹង​ទៀតថា​ដោយ​ឃើញ​សកម្មភាព​បែបនេះ​ទើប​ពួកគាត់​ខ្លាច​អា​ជីករ​ទាំងនោះ​យក​ដី​វត្ត​ធ្វើជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន​ដេញ​មិន​ចេញ​។​ទើប​ពួកគាត់​សម្រេចចិត្ត​ដើរ​ផ្ដិតមេដៃ​ជាង​៣០០​នាក់​ប្ដឹង​មក​ព្រះចៅអធិការ​វត្ត​និង​អាជ្ញាធរ​ឃុំ​កាលពី​ព្រឹក​ថ្ងៃទី​២២​ខែកក្កដា​ឆ្នាំ​២០១៧​នេះ​ដោយមាន​អ្នកតំណាង​ពលរដ្ឋ​ប្រមាណ​ជាង​២០​នាក់​ចូលមកក្នុង​វត្ត​ដើម្បី​សុំ​ឲ្យ​ព្រះអង្គ​បណ្ដេញ​អាជីវករ​ទាំងនោះ​ចេញពី​មុខ​វត្ត​។​

​នៅពេលនោះ​ផងដែរ​ព្រះចៅអធិការ​វត្ត​បាន​មាន​សង្ឃដីការ​ប្រាប់​មក​ក្រុម​ពលរដ្ឋ​វិញ​ថា​កន្លងមក​គណៈកម្មកា​រ​និង​ព្រះសង្ឃ​ចេះតែ​អនុគ្រោះ​ឲ្យ​អាជីវករ​ទាំងនោះ​បា​នល​ក់​ដូរ​បន្តិច​ប​ន្ទួ​ច​ទៅជា​លក្ខណៈ​តូចតាច​តែ​ដល់ពេល​មាន​ពលរដ្ឋ​ជំទាស់​បែបនេះ​អា​ថ្មា​និង​រក​ដំណោះស្រាយ​ពេល​ក្រោយ​។​ដោយឡែក​លោក​ឡុង​ដែល​កំពុង​សង់​តូប​នៅមុខ​វត្ត​បាន​ឲ្យ​ដឹងថា​ពេល​លោក​សាងសង់​តូប​ត្រូវបាន​ព្រះចៅអធិការ​វត្ត​និង​អាជ្ញាធរ​មកឃាត់​កណ្ដាល​ទី​។

លោក​បន្តថា​ដី​នោះ​ខ្លួន​បាន​ទិញ​ពី​អ្នក​មុន​ចំនួន​២​លាន​រៀល​គ្រាន់តែ​មិនមាន​លិខិត​ទទួលស្គាល់​ពី​អាជ្ញាធរ​លោក​បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​អាជ្ញាធរ​ឃាត់​ខ្ញុំ​មិន​ឲ្យ​ធ្វើ​តែ​សូម​ឲ្យ​ឃាត់​គេ​ផង​ទាំង​អ្នក​ចាស់​និង​អ្នកថ្មី​និយាយ​ឲ្យ​ចំ​គឺ​បណ្ដេញ​ទាំងអស់គ្នា​ទើប​លោក​សុខចិត្ត​បើទោះបីជា​លោក​បាន​ទិញ​ដី​អស់​លុយ​ក៏​ព្រម​ចាកចេញ​ដែរ​តែ​សូម​ឲ្យ​ស្មើភាព​គ្នា​។​

​លោក​នង​នាង​មេឃុំ​ព្រែ​ករៃ​បាន​ឲ្យ​ដឹងថា​អាជីវករ​ដែល​កំពុង​លក់ដូរ​ទាំងនោះ​គឺ​ព្រះសង្ឃ​បានអនុញ្ញាត​ឲ្យ​លក់ដូរ​បន្តិចបន្តួច​ជា​លក្ខណៈ​តូចតាច​មែន​។​ប៉ុន្តែ​មាន​កិច្ចសន្យា​គ្រប់គ្នា​ថាបើ​វត្ត​ត្រូវការ​ធ្វើ​អ្វី​លើដី​នោះ​គឺ​អាជីវករ​មិនមាន​សិទ្ធ​តវ៉ា​ឡើយ​។

លោក​បន្តថា ឥឡូវនេះ​មាន​សំណង់​រឹងមាំ​កាន់តែច្រើន​មែន​ដោយ​ខ្លះ​វាតទី​ចង់បាន​ធំ​មាន​ទាំង​បង្គន់​ស្នាក់នៅ​ទីនោះ​ទៀត ធ្វើ​ឲ្យ​ពលរដ្ឋ​រួមទាំង​លោកគ្រូ​អ្នកគ្រូ​ផ្ដិត​ដៃ​ប្ដឹង​សុំ​ឲ្យ​អាជីវករ​ទាំងនោះ​រើចេញ​ពីមុខ​វត្ត​ដោយ​ខ្លាច​នៅ​យូៗ​ទៅ​ដេញ​មិន​ចេញ​។
​លោក​នឹង​រក​ដំណោះស្រាយ​ហៅ​ភាគី​ទាំងសងខាង​ធ្វើការ​កំណត់ពេល​មួយ​ដើម្បី​ឲ្យ​រុះ​រើចេញ​ព្រោះថា​វា​បាត់​សោ​ភ័​ណ្ឌ​ភាព​មុខ​វត្ត​៕S/​ដោយ​៖​ចាន់ ថន

​ពលរដ្ឋ​សុំ​ឲ្យ​អាជ្ញា​ចាត់វិធានការ​ទៅលើ​អាជីវករ​ដែល​បានធ្វើ​សំណង់​រឹងមាំ​លើដី​វត្ត​

ទីតាំងផ្សាយពាណិជ្ជកម្ម