ដោយ:ទេពកង្រី/កំពង់ឆ្នាំង៖នៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង លោកស្រី កែ ច័ន្ទមុនី អនុប្រធានកិត្តិយសសាខា លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា អញ្ជើញសួរសុខទុក្ខ និងនាំយកព្រះរាជអំណោយសម្ដេចព្រះមហាក្សត្រី និងអំណោយរបស់កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋជួបការលំបាក និងងាយរងគ្រោះចំនួន ១៥៨គ្រួសារ នៅក្នុងភូមិដូងស្លា និងភូមិថ្នល់កែង ឃុំក្បាលទឹក ស្រុកទឹកផុស។

អំណោយដែលប្រជាពលរដ្ឋទទួលបានក្នុងមួយគ្រួសាររួមមាន អង្ករ មី ត្រីខ ទឹកស៊ីអ៊ីវ ឃីត(មានមុង ភួយ សារុង ក្រមា) សាប៊ូដុសខ្លួន ជែល ចង្កៀងប្រើថាមពលពន្លឺព្រះអាទិត្យ(បន្ទះសូឡា និងអំពូលភ្លើង) និងថវិកាមួយចំនួន៕សរន-PC