​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ មហាសេដ្ឋី​ជប៉ុន លោក យូ​សាគូ មេ​ហ្សា​វ៉ា (Yusaku Maezawa) កាលពី​ថ្ងៃ​សុក្រ​ទី​៩​ធ្នូ​បាន​លាតត្រដាង​ថា តារា K-pop ឈ្មោះ TOP និង ឌី​ជេ ស្ទីវ អៅ​គី (Steve Aoki) នឹង​ស្ថិត​ក្នុងចំណោម​សមាជិក​អវកាសយានិក​ទាំង​ប្រាំ​បីនាក់ ដែល​គាត់​គ្រោង​នឹង​ធ្វើដំណើរ​ជុំវិញ​ព្រះ​ចន្ទ​នៅ​ឆ្នាំក្រោយ ដោយ​ជិះ​តាម​រ៉ុក្កែត SpaceX របស់លោក អេ​ឡុន ម៉ាស​។​

មហាសេដ្ឋី​ជប៉ុន លោក យូ​សាគូ មេ​ហ្សា​វ៉ា​

​លោក​មេ​ហ្សា​វ៉ា​បាន​ទិញ​គ្រប់​កៅអី​ទាំងអស់​ក្នុងការ​ធ្វើ​ដំណើរ​ជុំវិញ​ព្រះ​ចន្ទ​ជា​លើកដំបូង ដែល​បាន​រៀបចំ​ឡើង​តាំងពី​ឆ្នាំ ២០១៨ ហើយ​ក្រោយមក​បាន​បន្ត​ដំណើ​ររ​បស់​គាត់​នៅលើ​យាន​អវកាស Soyuz ទៅកាន់​ស្ថានីយ​អវកាស​អន្តរជាតិ (ISS) សម្រាប់​រយៈពេល ១២ ថ្ងៃ​កាលពី​ឆ្នាំមុន​។​

​ការជ្រើសរើស​នេះ​ត្រូវបាន​ប្រកាស​ដោយ​លោក​មេ​ហ្សា​វ៉ា​នៅលើ Twitter និង​នៅលើ​វេបសាយ​សម្រាប់​អ្វី​ដែល​គាត់​ដាក់ឈ្មោះថា #dearMoon Project ។​

​មហាសេដ្ឋី​ម៉ូត​និង​សមាជិក​របស់​គាត់​នឹង​ក្លាយជា​អ្នកដំណើរ​ដំបូង​គេ​នៅលើ​យាន​អវកាស SpaceX ដែល​នឹង​ហោះ​ជុំវិញ​ឋាន​ព្រះ​ចន្ទ ខណៈ​ក្រុមហ៊ុន​ពាណិជ្ជកម្ម​នានា រួម​ទាំង​ក្រុមហ៊ុន Blue Origin របស់លោក ជេ​ហ្វ បេ​ហ្សូ​ស បានចាប់ផ្តើម​យុគសម័យ​ថ្មី​នៃ​ការធ្វើដំណើរ​នៅ​ទី​អវកាស​សម្រាប់​អតិថិជន​ដែល​មាន​ទ្រព្យសម្បត្តិ​ចាយ​មិន​អស់​។​

​ដូច​មហាសេដ្ឋី​ម៉ាស​ដែរ លោក​មេ​ហ្សា​វ៉ា​ចូលចិត្ត​ការផ្សព្វផ្សាយ​និង​ចូលចិត្ត​លេង​ជាមួយ Twitter​។ គាត់​បាន​អួតថា​កាន់​កំណត់ត្រា​ពិភពលោក​ហ្គី​ន​ណេ​ស​សម្រាប់​ការ​ចែកចាយ​សារ Twitter ច្រើនជាងគេ នៅពេលដែល​គាត់​បាន​ផ្តល់​រង្វាន់​ជា​សាច់ប្រាក់​ចំនួន ១ លាន​យ៉េន (៧.៣០០ ដុល្លារ​) ដល់​អ្នកឈ្នះ ១០០ នាក់​សម្រាប់​ការ​ចែកចាយ​សារ Twitter របស់គាត់​៕

TOP និង​ឌី​ជេ អៅ​គី គឺជា​ភ្ញៀវ​ដែល​លោក​មេ​ហ្សា​វ៉ា​អញ្ជើញ​ឱ្យ​រួម​ដំណើរ​ទៅ​ឋាន​ព្រះ​ចន្ទ​តាម​យាន SpaceX