​ដោយ​៖ ដេប៉ូ​/​ភ្នំពេញ​៖ ប្រធាន​ក្រុម​ប្រឹក្សាជាតិ​ប្រឆាំង​អំពើពុករលួយ​បានធ្វើការ​អំពាវនាវ​ដ​ល់ម​ន្ត្រី និង ប្រជាពលរដ្ឋ​គ្រប់រូប​ត្រូវ​រួមគ្នា​ប្រយុទ្ធប្រឆាំង​នូវ​រាល់​អំពើពុករលួយ ប្រកាន់ខ្ជាប់​នូវ​ការគោរព​ច្បាប់ បទ​ប្បញ្ញត្តិ វិន័យ ក្រម​សីល ធម៌​វិជ្ជាជីវៈ និង​រស់នៅ​ប្រកបដោយ​ភាព​ស្អាតស្អំ​។ ការ​ថ្លែង​បញ្ជាក់​បែបនេះ​ធ្វើឡើង​ដោយ លោក តុ​ប សំ ប្រធាន​ក្រុម​ប្រឹក្សាជាតិ​ប្រឆាំង​អំពើពុករលួយ​ក្នុង​ពិធី អបអរសាទរ​ទិវា​ជាតិ​-​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ ០៩​ធ្នូ និង​អបអរសាទរ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ និង​ប្រធាន​ប្តូរ​វេន​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ​អាស៊ាន ឆ្នាំ ២០២២ – ២០២៣ អបអរសាទរ ២០ ឆ្នាំ​នៃ​ការអនុម័ត​អនុ​ស​ញ្ញ​អង្គការសហប្រជាជាតិ​ប្រឆាំង​អំពើពុករលួយ ដែល​បាន​រៀបចំឡើង​នា​ថ្ងៃ ទី​០៨ ខែធ្នូ ឆ្នាំ​២០២២​នៅក្នុង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ។​

​ថ្លែង​ក្នុង​ពិធី​នេះ ប្រធាន​ក្រុម​ប្រឹក្សាជាតិ​ប្រឆាំង​អំពើពុករលួយ​បានលើកឡើង​ដោយ​អំពាវនាវ​ឱ្យ​មន្ត្រីរាជការ និង​ពលរដ្ឋ​ប្រកាន់ខ្ជាប់​នូវ​អភិក្រម​ទាំង​៥ របស់ សម្តេច​តេ​ជោ​ហ៊ុនសែន គឺ «​ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង​វះកាត់​» មាន​អត្ថន័យ​មហា​ទូលំទូលាយ ចូល​ជ្រៅ​ក្នុង​ដួងចិត្ត​មន្ត្រី​ម្នាក់ៗ​យ៉ាង​មាន ប្រសិទ្ធភាព​។​

លោក មានប្រសាសន៍ថា ទាំង​ក្រុម​ប្រឹក្សាជាតិ ទាំង​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​តំកល់​នូវ​អភិក្រម​ទាំង ៥ ដ៏ ថ្លៃថ្លា​នេះ​នៅក្នុង​ការងារ​របស់ខ្លួន​គ្រប់ពេលវេលា​។ ក្នុងនាម​ក្រុម​ប្រឹក្សាជាតិ​ប្រឆាំង​អំពើពុករលួយ លោក​បាន​ផ្តល់នូវ​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​អង្គភាព ដែល​ប្រកាន់យក​វិធានការណ៍​អប់រំ បង្ការ​ទប់ស្កាត់​ជា វិធានការណ៍​ចម្បង ស្របគ្នា​នឹង​វិធានការណ៍​ច្បាប់​ប្រកបដោយ​ភាពទន់ភ្លន់ បត់​បែង និង​ម៉ឺងម៉ាត់ ក្នុងការ អនុវត្ត​យុទ្ធសាស្ត្រ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​របស់ខ្លួន​”​។

​លោក តុ​ប សំ ប្រធាន​ក្រុម​ប្រឹក្សាជាតិ​ប្រឆាំង​អំពើពុករលួយ​បានលើកឡើង​ដោយ​បញ្ជាក់​បន្ថែមថា​៖​តាមរយៈ​ការអប់រំ​បានបង្ហាញ​ដល់​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​បាន​យល់​ពី​ច្បាប់​ប្រឆាំង​អំពើពុករលួយ បានឃើញ​ពី​ផល​លំបាក នៃ​អំពើពុករលួយ​ដែល នាំ​ឲ្យ​មាន​អយុត្តិធម៌​សង្គម ហើយ​ផ្លាស់ប្ដូរ​ផ្នត់គំនិត​ប្រជាពលរដ្ឋ​យើង​បន្តិច​ម្ដងៗ ឲ្យ​មិន​ចង់​ពុករលួយ​។
ទន្ទឹម​ជាមួយគ្នា លោក បានលើកឡើង​ដោយ​សង្កត់ធ្ងន់ថា ការសិក្សា​វាយតម្លៃ​ហានិភ័យ នៃ​អំពើពុករលួយ​តាម​វិស័យ នៅ​ក្រសួង​-​ស្ថាប័ន និង​នៅ​ថ្នាក់ក្រោម​ជាតិ ដើម្បី​ដាក់ចេញ​នូវ​អនុសាសន៍​បង្ការ​ទុកជាមុន ការចូលរួម​ក្នុង​ការងារ​សង្កេតការណ៍ ចំពោះ​ការប្រឡង ការដេញថ្លៃ និង​កិច្ចលទ្ធកម្ម​នានា បាន​ក្លាយជា​វិធានការណ៍​បង្ការ និង​ទប់ស្កាត់​អំពើពុករលួយ​យ៉ាង​មាន ប្រសិទ្ធភាព និង​បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ មិនអាច និង​មិន​ហ៊ាន​ប្រព្រឹត្ត​អំពើពុករលួយ​។ បន្ថែម​ពីនេះ យន្តការ​ទទួល​ពាក្យ​ប្តឹង ដ៏​សាមញ្ញ ព្រម​គ្នា​នឹង​ចំណាត់ការ​លើ​ពាក្យ​ប្ដឹង​យ៉ាង​រហ័ស បាន​នាំ​ដល់​ការ អនុវត្ត​ច្បាប់​របស់​អង្គភាព​ប្រព្រឹត្តិ​ទៅ​យ៉ាង​មាន​ប្រសិទ្ធភាព​។​

​លោក ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) បាន​ថ្លែង​ក្នុង​ពិធី​នេះដែរ​ថា​៖ កម្ពុជា​បាន​ចូល​ជា​សមាជិក​នៃ​អនុសញ្ញា​អង្គការសហប្រជាជាតិ​ប្រឆាំង​អំពើពុករលួយ ហើយ​បានរួម​កិច្ចសហការ​ជាមួយ​ប្រទេស​ដទៃទៀត​ក្នុងការ​លុបបំបាត់​រាល់​អំពើពុករលួយ​នៅក្នុង​ប្រទេស​របស់ខ្លួន​។ តាមរយៈ​កិច្ចសហការ​ជាមួយ​បណ្តា​ប្រទេស​ដទៃ​នេះដែរ​កម្ពុជា​ក៏បាន​បង្ហាញ​ពី​សកម្មភាព​អនុវត្ត​នូវ​អនុសញ្ញា​បាន​យ៉ាង​ខ្ជាប់ខ្ជួន និង​បាន​ក្លាយជា​ប្រទេសមួយ​ទទួលជោគជ័យ​ក្នុងការ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​ផងដែរ​៕​/R