ការ​ព្យាក​រៈ​ពេលព្រឹក​ថ្ងៃ​៧ កក្កដា នៅ​ភ្នំពេញ អត់​មាន​ភ្លៀង​

2720
ចែករម្លែក
  • 114
    Shares

​ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​សម្រាប់​រាជធានី​ភ្នំពេញ នៅពេល​ព្រឹក នា​ថ្ងៃទី​៧ ខែកក្កដា​ស្អែក​នេះ តាម​ការ​ព្យាករ​អាកាសធាតុ ចុងក្រោយ គឺ​ពុំមាន​ភ្លៀង​ធ្លាក់​ទេ តែ​ចាប់ពី​ពេល​ថ្ងៃត្រង់ ទៅដល់​ល្ងាច អាច​នឹងមាន​ភ្លៀង​ធ្លាក់ ក្នុង​កម្រិត​ពី​តិច ទៅ​មធ្យម ដូច​បណ្តា​ខេត្ត​មួយចំនួនទៀត​ដែរ​។​ថ្ងៃទី​៧​កក្កដា​គឺ​ចា​ថ្ងៃ​បើក​យុទ្ធនាកា​ឃោស​បោះ​ឆ្នោត​​ជ្រើសរើស​តំណាងរាស្ត្រ​នីតិកាល​ទី​៦​របស់​គណបក្សនយោបាយ​។​

​ភ្លៀង​កំពុង​ធ្លាក់​នៅ​ក្រុង​សែន​មនោ​រម្យ និង​ស្រុក​អូររាំង ខេត្តមណ្ឌលគិរី នា​ម៉ោង ៣ រសៀល​ថ្ងៃទី ៦ ខែកក្កដា (រូបថតធនធានទឹក)

​ ​លោក​ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជានា​យក​ខុទ្ទកាល័យ ក្រសួង​ធនធានទឹក​និង​ឧតុនិយម បាន​ប្រាប់​រស្មី​កម្ពុជា នៅ​ថ្ងៃទី​៦​ខែកក្កដា​ឆ្នាំ​២០១៨​ថា ស្ថានភាព​អាកាសធាតុ ដែល​ពិនិត្យឃើញ​ចុងក្រោយ សម្រាប់​ថ្ងៃទី​៧ ខែកក្កដា សម្រាប់​ខេត្តកោះកុង​, ព្រះសីហនុ​, កែប និង​ខេត្តកំពត នឹងមាន​ភ្លៀង​ធ្លាក់ ក្នុង​កម្រិត​ពី​បង្គួរ​ទៅ​ច្រើន ទាំង​​នៅ​ពេល​ព្រឹក​ក៏ដូចជា​នៅពេល​ល្ងាច​។​ដោយឡែក​សម្រាប់​នៅ​រាជធានី​ភ្នំពេញ​, ខេត្តព្រៃវែង​, ស្វាយរៀង​, កណ្តាល​, កំពង់ចាម​, ត្បូងឃ្មុំ​, ក្រចេះ ,​ប៉ៃលិន ,​បាត់ដំបង ,​ពោធិសាត់ និង ខេត្តកំពង់ឆ្នាំង អាច​នឹងមាន​ភ្លៀង​ធ្លាក់ ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម ចាប់ពី​ពេល​ថ្ងៃត្រង់ ដល់ពេល​ល្ងាច​។​

​ប្រភព​ខាងលើ បាន​ឲ្យ​ដឹង​ទៀតថា សម្រាប់​ខេត្តបន្ទាយមានជ័យ ,​សៀមរាប​, ឧ​ត្ត​រ​មានជ័យ​, កំពង់ធំ​,ព្រះវិហារ​​, ស្ទឹងត្រែង និង​ខេត្ត​រតនគីរី អាច​នឹងមាន​ភ្លៀង​ធ្លាក់​តិចតួច ដោយ​អន្លើ​រទាំង នៅពេល​ព្រឹក និង​នៅពេល​ល្ងាច​។​

​ភ្លៀង​កំពុង​ធ្លាក់​នៅ​ក្រុង​សែន​មនោ​រម្យ និង​ស្រុក​អូររាំង ខេត្តមណ្ឌលគិរី នា​ម៉ោង ៣ រសៀល​ថ្ងៃទី ៦ ខែកក្កដា (រូបថតធនធានទឹក)

​លោក​ចាន់ យុ​ត្ថា បាន​រំលឹកថា ស្ថានភាព​អាកាសធាតុ​ពីថ្ងៃ​ទី​៦​ដល់​ថ្ងៃទី​១១​ខែកក្កដា មិន​ខុស​អ្វី​ច្រើន​ពី​ការជូន​ដំណឹង កាលពី​ថ្ងៃទី​៤​ខែកក្កដា នោះទេ ភ្លៀង​មាន​ធ្លាក់​ច្រើន តែ​នៅ​បណ្តា​ខេត្ត​ជាប់មាត់​សមុទ្រ និង​ខេត្ត​នៅ​តំបន់​វាលទំនាប​ខ្លះ ដោយសារ​ខ្យល់មូសុង​និរតី បាន​បង្កើន​ឥទ្ធិពល ព្រម​ពេល​ជ្រលង​សម្ពាធ​ទាប​លើ​ផ្ទៃដី​អូស​បន្លាយ​លើ​កម្ពុជា ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ឡើងវិញ ពី​មធ្យម​ទៅ​ច្រើន នៅតាម​បណ្តា​ខេត្ត​ក្រុង​នានា ចាប់ពី​ថ្ងៃទី​៥ ដល់​១១​ខែកក្កដា ។
​ក្នុងការ​ព្យាករ កាលពី​ថ្ងៃទី​៤​ខែកក្កដា បានសរសេរថា ចាប់ពី​ថ្ងៃទី​៥​ដល់​ថ្ងៃទី​៩ ខែកក្កដា បណ្តា​ខេត្ត នៅ​តំបន់​មាត់សមុទ្រ​ផ្ទៃមេឃ មាន​ពពក​ច្រើន​មីរដេរដាស​អួរ​អាប់ និង​មាន​ភ្លៀង​ធ្លាក់​ច្រើន​ជោកជាំ​។ លើ​ផ្ទៃសមុទ្រ មាន​ភ្លៀងខ្យល់​បក់បោក និង​រលក​សមុទ្រ​ខ្ពស់ៗ​៕​សរន​

​ភ្លៀង​កំពុង​ធ្លាក់​នៅ​ក្រុង​សែន​មនោ​រម្យ និង​ស្រុក​អូររាំង ខេត្តមណ្ឌលគិរី នា​ម៉ោង ៣ រសៀល​ថ្ងៃទី ៦ ខែកក្កដា (រូបថតធនធានទឹក)

ទីតាំងផ្សាយពាណិជ្ជកម្ម