ដោយ៖តារារិទ្ធ(ភ្នំពេញ)ពេលនេះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាកំពុងធ្វើដំណើរលើផ្លូវល្បឿនលឿន ពីភ្នំពេញឆ្ពោះ ទៅខេត្តព្រះសីហនុដើម្បីចូលរួមបើកពិធីបុណ្យសមុទ្រនៅខេត្តព្រះសីហនុ។ នៅថ្ងៃទី ១០ ខែធ្នូ ស្អែកនេះសម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីភាពបើកមហាសន្និបាតក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើពិភពលោកឆ្នាំ២០២២នៅសណ្ឋាគារសុខា និង នៅពេលល្ងាចសម្តេចអញ្ជើញបើកពិធីបុណ្ យសមុទ្រលើកទី ៩ ជុំទី ៣នៅទីលាន សម្តេចតេជោ ខេត្តព្រះសីហនុ ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសប៊ុកនាព្រឹកថ្ងៃទី ៩ខែធ្នូនេះថា៖ «កំពុងធ្វើដំណើរលើផ្លូវល្បឿនលឿនពីភ្នំពេញ ខេត្តព្រះសីហនុ។ យើ ងនឹងខិតខំកសាងផ្លូវល្បឿនលឿនមួយខ្សែទៀតតភ្ជាប់ពីភ្នំពេញទៅបាវិតព្រំដែនវៀតណាម,សូមអញ្ជើញទៅលេងបុណ្យសមុទ្រនៅក្រុងព្រះសីហនុថ្ងៃស្អែក ១០ធ្នូ២០២២»។

គួរឲ្យដឹងថា ពិធីបុណ្យសមុទ្រលើកទី៩ជុំទី៣ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេលើសកលលោកឆ្នាំ ២០២២ នៅខេត្តព្រះសីហនុនឹងប្រព្រឹត្ត ទៅចាប់ពី ថ្ងៃទី ៩ ដល់ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២២៕