អភិបាល​រាជធានី​៖​ជំរុញ​ឲ្យ​ក្រុមហ៊ុន​២ នៅ​តំបន់​អភិវឌ្ឍន៍​ជើងឯក ដោះស្រាយ​បញ្ហា, ព​ន្លឿ​ន​​ការបើក​ការដ្ឋាន​ធ្វើ​ផ្លូវ​អ្នកឧញ៉ា​ភក្តី​សប្បុរស​ភោ​គា​ធិ​តី ហ៊ុន នាង​

1178
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​

​ភ្នំពេញ​៖​លោក​អភិបាល​រាជធានី​ភ្នំពេញ​បាន ជំរុញ​ឲ្យ​ក្រុមហ៊ុន​ជីបម៉ុង​គ្រុប និង​ក្រុមហ៊ុន​ING សម្របសម្រួល​គ្នា​ដោះស្រាយ​បញ្ហា​ប៉ះពាល់ ដើម្បី​ព​ន្លឿ​ន​នៃ​ការបើក​ការដ្ឋាន​ធ្វើ​ផ្លូវ អ្នក​ឧ​ញា​ភក្តី​សប្បុរស​ភោ​គា​ធិ​តី​ហ៊ុន នាង នេះ​ឲ្យ​បាន​លឿន ។ ក្នុង​កិច្ចប្រជុំ​នោះ គឺ​បាន​ឯកភាព​ឲ្យ​ក្រុមហ៊ុន​ING ជា​អ្នក​ស្ថាបនា​មហាវិថី​ព្រះ​ឧកញ៉ា​ភក្តី​សប្បុរស​ភោ​គា​ធិបតី​ហ៊ុន​នាង រួម​និង​ស្ពាន​ឆ្លងកាត់ ។​

រដ្ឋបាល​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក ឃួ​ង ស្រេង កាលពី​ព្រឹក​ថ្ងៃទី​៦ ខែកក្កដា ២០១៨​នេះ បាន​ដឹកនាំ​មន្ត្រី​ជំនាញ អាជ្ញាធរ​មូលដ្ឋាន តំណាង​ក្រុមហ៊ុន ជីប ម៉ុង​គ្រុប និង​តំណាង​ក្រុមហ៊ុន ING ដែល​ទទួលបាន​គោលការណ៍ ពី​រាជរដ្ឋាភិបាល ក្នុង​អភិវឌ្ឍន៍​តំបន់​ជើងឯក បើក​កិច្ចប្រជុំ​ពិភាក្សា​មួយ ដើម្បី​ជំរុញ​ឲ្យ​ក្រុមហ៊ុន​២​នេះ ដោះស្រាយ​បញ្ហា​លើ​កា​រព​ន្លឿ​ន​បើក​ការដ្ឋាន​ធ្វើ​ផ្លូវ​អ្នក​ឧ​ញា​ភក្តី​សប្បុរស​ភោ​គា​ធិ​តី​ហ៊ុន នាង​ឲ្យ​បាន​លឿន​។​
​លោក​អភិបាល​បាល​លើកឡើងថា​៖​គម្រោង​ស្ថាបនា មហាវិថី​ព្រះ​ឧកញ៉ា​ភក្តី​សប្បុរស​ភោ​គា​ធិបតី​ហ៊ុន​នាង មាន​ទទឹង​១៣​ម៉ែត្រ ដោយ​ចាប់ពី​ផ្លូវជាតិ​លេខ​២ ដល់​ផ្លូវ​៣៧១​។ មហាវិថី​អ្នកឧញ៉ា​ភក្តី​សប្បុរស​ភោ​គា​ធិ​តី​ហ៊ុន នាង ជា​គម្រោង​ចាស់ ដោយ​ចាប់ផ្តើម​ពី​ផ្លូវជាតិ​លេខ​២ ស្ថិតក្នុង​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ កាត់​មហាវិថី​សម្តេច​អគ្គមហាសេនាបតី ហ៊ុន សែន ឬ​ផ្លូវ​៦០​ម៉ែត្រ ឆ្ពោះទៅកាន់​ផ្លូវ​៣៧១ មុខ​ផ្សារ​ប៉េសេ សង្កាត់​បឹងទំពុន​ទី​២ ខណ្ឌមានជ័យ ។ ផ្លូវ​នេះ​មាន​សារសំខាន់ ក្នុងការ​រំដោះ​ចរាចរ​ចេញពី​ផ្លូវជាតិ​លេខ​២ ទៅ​ផ្លូវ​៣៧១ ដោយ​ឆ្លងកាត់​តំបន់​អភិវឌ្ឍន៍​បឹងទំពុន​-​ជើងឯក ដែលជា​តំបន់​អភិវឌ្ឍន៍​ទីក្រុង​រណប​ទីក្រុង​បៃតង​។​

​គួរ​បញ្ជាក់ថា​ ផ្លូវ​ថ្មី​មួយ​ខ្សែ​នេះ​ត្រូវបាន​ប្រសិទ្ធ​នាម​ថា មហាវិថី​ព្រះ​ឧកញ៉ា​ភក្តី​សប្បុរស​ភោ​គា​ធិបតី​ហ៊ុន​នាង ហើយ​ការសាងសង់​ផ្លូវ​មួយ​ខ្សែ​ថ្មី​នេះ គឺ ក្នុង​គោលបំណង​២ ទី​១ ដើម្បី​អនុវត្តន៍​គម្រោង​ប្លង់​មេ នៃ​តំបន់​អភិវឌ្ឍន៍​ជើងឯក និង​ទី​២ ដើម្បី​រៀបចំ​និង​សម្រួល ឲ្យ​មាន​ចរន្ត​សរសៃឈាម នៃ​ការធ្វើ​ចរាចរណ៍​បានល្អ​ប្រសើរ ពោលគឺ​ពេលដែល​ប្រជាពលរដ្ឋ ធ្វើដំណើរ​តាមផ្លូវ​៣៧១ អាចមាន​លទ្ធភាព​ធ្វើដំណើរ ទៅ​ផ្លូវជាតិ​លេខ​២ ឬ​តំបន់​ផ្លូវ​៦០​ម៉ែត្រ បាន​ងាយស្រួល ដោយ​ពុំ​បាច់​រង់ចាំ​ធ្វើដំណើរ​រហូត​ទៅដល់​ច្រមុះជ្រូក​ក្បាលថ្នល់​សូគីម៉ិច ទើប​មក​តាមផ្លូវ​៦០​ម៉ែត្រ ឬ​ផ្លូវជាតិ​លេខ​២ នោះទេ ។ គម្រោង​ផ្លូវ​ថ្មី​នេះ​នឹងមាន​ការ នឹង​ការតភ្ជាប់​ជាមួយនឹង​ស្ពាន​មួយ​ខ្សែ​ដែល​ស្រប​ជាមួយនឹង​ផ្លូវ​នេះ ឆ្លងកាត់​ប្រឡាយ​ចុះ​មកពី​បឹងទំពុន ដែល​ត្រូវ​សាងសង់​ស្ពាន​មួយ​ប្រវែង​៨០​ម៉ែត្រ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម