ដោយៈវ៉ៃកូ/ស្វាយរៀង៖ លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខានៅថ្ងៃ ទី៩ ខែវិច្ឆិកាឆ្នាំ២០២២នេះ នៅទីស្នាក់ការ សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងបានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២និងលើកទិសដៅ ការងារអនុវត្តបន្តឆ្នាំ ២០២៣ ។កម្មវិធីនេះមានការអញ្ជើញចូលរួមពីលោក លោកស្រី ជាមន្រ្តីថ្នាក់ដឹកនាំកាកបាទក្រហមខេត្ត ។

កិច្ចប្រជុំបានស្តាប់ការលើកឡើងរបស់អនុសាខាក្រុង ស្រុកទាំង ៨ នូវសកម្មភាពនៅថ្នាក់អនុសាខានិងចូលរួមពិនិត្យទិសដៅ ការងារបន្តឆ្នាំ ២០២៣ ។ ពិនិត្យ និងឆ្លងផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ ២០២៣ ដើម្បីអនុម័ត និងអនុសាន៍ផ្សេងៗ ។

នៅក្នុងឱកាសនោះដែរលោកស្រីអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាបានប្រគល់ថវិកាដែលបានចំណេញពីការលក់សន្លឹកឆ្នោត ដល់អនុសាខាក្រុង ស្រុកទាំង ៨ និងថវិកាឧបត្ថម្ភប្រចាំខែរបស់លោកនាយឧត្តមសេនីយ៍ ចៅ ភិរិទ្ធ ចំនួន ១ ០០០ ដុល្លារ ដល់អនុសាខាស្រុកស្វាយជ្រំដើម្បីទិញសម្ភារៈ ត្រៀមបម្រុងឆ្លើយតបដល់ប្រជាពលរដ្ឋងាយរងគ្រោះក្នុងស្រុកផងដែរ៕ សរន / N