ដោយៈវ៉ៃកូ/ស្វាយរៀង៖លោក លឹម សៀងហេង អភិបាលក្រុងបាវិតនាព្រឹកថ្ងៃទី៩ ខែធ្នូបានអញ្ជើញសួរសុខទុក្ខជាមួយបងប្អូន ប្រជាពលរដ្ឋក្នុងតំបន់ទួលអាងជាង ២០ គ្រួសារនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិតខេត្តស្វាយរៀង

ក្នុងឱកាសនោះដែរលោកអភិបាលក្រុងបាវិតក៏បាននាំមកនូវបណ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់អស់លោក លោកស្រី ជាថ្នាក់ដឹកនាំខេត្តអស់លោកលោកស្រីជាក្រុមការងារចុះមូលដ្ឋានក្រុងបាវិតដែលតែងតែគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ជាពិសេសគឺការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ។ លោកបានជំរុញដល់ក្រុមការងារក៏ដូចជាមន្ត្រីជំនាញត្រូវចុះឱ្យដល់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋដើម្បីរកមើលអ្នកដែលមិនទាន់មានកម្មសិទ្ធិ និងបានត្រៀមរៀបចំវាស់វែង ចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ ដើម្បីឱ្យពួកគាត់មានកម្មសិទ្ធិស្របច្បាប់ លើដីលំនៅឋានឲ្យបានឆាប់រហ័ស៕សរន / N