ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​ឃេ្ល​

​នាមសព្ទ​

​ឈ្មោះ​ឈើ​រនាម​មួយ​ប្រភេទ​មាន​បន្លា សម្រាប់​យក​ខ្លឹម​ស្ងោរ​ជ្រលក់​សូត្រ ។​

​ឃោសនាការ​

(—​ស្នា​កា ឬ —​សៈ​ន៉ា​កា​)

​នាមសព្ទ​

(​បា​.) ឈ្មោះ​ក្រសួង​រដ្ឋមន្ត្រី​មួយផ្នែក ខាង​ការ​ផ្សាយដំណឹង​ផ្សេងៗ​
​ក្រសួង​ឃោសនាការ ។​

​គ្រំ​

​នាមសព្ទ​

​ឈ្មោះ​ខ្យង​ពួក​មួយ​
​គ្រំប៉ោក គឺ​គ្រំ​ធំៗ​, គ្រំចំពុះទា គឺ​គ្រំ​តូចៗ ។​
​ឈ្មោះ​ត្រី​ស្រកា​មួយ​ប្រភេទ សន្ដាន​ត្រី​ក្អែក សម្បុរ​សលាយ​ខ្មៅ​ពព្រុះ មាន​ក្លិនឆ្អេះ​បន្តិច​
​ត្រី​គ្រំ ។​

​គ្រែង​

​នាមសព្ទ​

​ឈ្មោះ​ខ្យង​សមុទ្រ​មួយ​ពួក សន្ដាន​លៀស តែ​ធំ​ជាង​លៀស ហើយ​មាន​សំបក​គគ្រើម​ឆូតៗ​ជា​ជួរ​ស្នាម ។​

​នាមសព្ទ​

​ជាយ​ជុំវិញ​មាន​សណ្ឋាន​ដូច​ចុង​សំបក​គ្រែង (​គ្រឿងល្ខោន​) ។ សក់ត្រង់​ជាយ​ខាងៗ ដែល​សល់​ពី​កន្លែង​ថ្ពែក​
​ថ្ពែក​រលីង នៅសល់តែ​ជាយគ្រែង (​ម​. ព​. ជាយគ្រែង ផង​) ។​

​ខម​

​កិរិយាសព្ទ​

​បើក​មាត់​លៀន​អណ្តាត បើកភ្នែក​សំដែង​អាការ​ឲ្យ​គេ​ខ្លាច​
​ក្មេង​ហ្នឹង​ខិល​ណាស់ វា​ហ៊ាន​ខម​ដាក់​ខ្ញុំ ។​

​នាមសព្ទ​

​ខ្មែរ​ក្នុង​បុរាណសម័យ​ព្រេងនាយ ។ ឈ្មោះ​អក្សរ​ខ្មែរ​បែប​មួយ គឺ​អក្សរ​ធំ​កាច់ជ្រុង ( ច្រើន​ប្រើ​ចារ​នឹង​ស្លឹករឹត )
​អក្សរខម ។​