ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
ខាត់
កិរិយាសព្ទ
ដុសរំលីងឲ្យស្អាត ដោយគ្រឿងខាត់
ខាត់តុ, ខាត់ទូ ជាដើម ។
នាមសព្ទ
ឈ្មោះផ្តិលមួយប្រភេទ ធ្វើដោយលោហធាតុ កាលបើខាត់ ឡើងសម្បុរភ្លឺ
ផ្តិលខាត់ ។
ខាន់បៀត
នាមសព្ទ
ឈ្មោះរោគមួយយ៉ាង កើតបៀតបំពង់ក ធ្វើឲ្យលំបាកលេបបាយ លេបទឹក
រោគខាន់បៀត ។
ខាន់លឿង
នាមសព្ទ
ឈ្មោះរោគដែលបណ្តាលឲ្យសាច់មានសម្បុរលឿង
រោគខាន់លឿង ។
ខាន់ស្លាក់
នាមសព្ទ
ឈ្មោះរោគមួយយ៉ាងកើតកណ្តាល-ក ធ្វើឲ្យលេបបាយ លេបទឹកពុំរួច
រោគខាន់ស្លាក់ ។
ខាបខា
នាមសព្ទ
ឈ្មោះប្រទាលមួយប្រភេទ មានដើមមូលៗ ឈរត្រង់ៗ ដើមខ្លីៗ ល្មម មានជ័រស, ខ្លះមានស្លឹកសពពាលៗ, កាច់ដាំងាយរស់, គេច្រើនកាច់ដាំធ្វើជារបងទាបៗ ក្នុងសួនច្បារ ឬ ដាំក្នុងផើងប្រើជាគ្រឿងតាំងក៏បាន
ប្រទាលខាបខាងាយដាំណាស់ ។