ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
ខ្លាញ់
នាមសព្ទ
អាការខាប់ទន់កើតពីសាច់មានដោយអន្លើក្នុងរូបកាយមនុស្ស ឬ សត្វ
ខ្លាញ់ត្រី, ខ្លាញ់ជ្រូក ។
ខ្វាត់ខ្វែង
គុណសព្ទ
ដែលមានទទឹងបណ្តោយបត់បែន, ពត់ពេន, ក្រវិចក្រវៀនច្រើនជាន់ ច្រើនអន្លើ
ផ្លូវ, វាំង, ដំណាក់ខ្វាត់ខ្វែង ជាដើម ។
គ្រជឹបគ្រជួច
គុណសព្ទ
គ្រជឹបច្រើនអន្លើ
ស្នាមគ្រជឹបគ្រជួច ។
ច្បោល
កិរិយាសព្ទ
ចាប់ធ្វើដោយដុំ ដោយអន្លើ, ត្រាយ, ទ្រួស។
ច្រឹប
កិរិយាសព្ទ
កាត់តម្រឹមដោយកន្ត្រៃ
ច្រឹបជើងសក់។
ខាំផ្ដាច់ដោយដុំ, ដោយអន្លើ
ក្រពតច្រឹបដាច់សាច់គ្រហួង ។