ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
អន្លើ
នាមសព្ទ
កន្លែង; ប៉ែក; សង្កាត់; ឡែក : ច្រើនអន្លើ ច្រើនកន្លែង ។ ដោយអន្លើ ដោយកន្លែង; ដោយប៉ែក, ដោយឡែក ។ រាល់អន្លើ ឬ សព្វអន្លើ រាល់ឬសព្វកន្លែង ។ មួយអន្លើដោយ និ. ព្រមដោយ, ព្រមទាំង, ជាមួយនឹង : បិតាមួយអន្លើដោយបុត្រ ។ លើកទុកដោយអន្លើ និ. លើកទុកដោយឡែក ។ ល ។
មួយអន្លើ
និបាតសព្ទ
ព្រមទាំង, ជាមួយ, ជាមួយនឹង ( ត្រូវប្រើពាក្យ ដោយ ភ្ជាប់ខាងចុងផងជាដរាប )
ព្រះរាជាទ្រង់ស្ដេចយាងទៅកាន់ជនបទ មួយអន្លើដោយព្រះរាជបរិពារ; គ្រូចេញទៅលេងសួនច្បារ មួយអន្លើដោយសិស្សទាំងឡាយ ។
និបាតសព្ទ
និបាតសព្ទប្រាប់សេចក្ដីថា ដោយឡែក, ផ្សេង; ស្លេះទុកសិន, បញ្ឈប់ទុកសិន ( ត្រូវប្រើពាក្យ សិន ភ្ជាប់ខាងចុងជាដរាប )
យើងត្រូវទុករឿងនុះមួយអន្លើសិន កុំអាលនិយាយ; អ្នករាល់គ្នាត្រូវលើកការនេះទុកមួយអន្លើសិនទៅ កុំអាលប្រញាប់ធ្វើ . . . ។ ល ។
កក្រើក
(ក៏—)
កិរិយាសព្ទ
កំរើក, រញ្ជួយ, របើកឡើង ។ កក្រើកញាប់ញ័រ កក្រើកញ័រយ៉ាងញាប់សព្វអន្លើ ។ កក្រើករំជួល កក្រើករញ្ជួយជ្រួលច្របល់ ។ កក្រើករំពើក កក្រើកខ្លាំង, ជ្រួលច្របល់ខ្លាំង ។
កន្ទប
នាមសព្ទ
សំពត់ចាស់មានបំណះច្រើនអន្លើ ឬ សំពត់សម្រាប់វ័ណ្ឌ, ប៉ឹង, ក្តោប
ស្លៀកវ័ណ្ឌកន្ទប, ព្នងវ័ណ្ឌកន្ទប ។
ខេត្ត
(ខែត)
នាមសព្ទ
( បា.; សំ. ក្សេត្រ ) ស្រែ; ចំការ; តំបន់, នាទី ។ ភាគផែនដីដែលបែងជាអន្លើៗ មានប្រជុំស្រុកច្រើនដោយរដ្ឋបាលបញ្ញត្ត
ខេត្តកណ្ដាល, ខេត្តកំពង់ចាម ។ ល ។ ប្រើតាមទម្លាប់ជាប់មកជាយូរហើយ សរសេរជាខែត្រ ។