ទស្សនា​រមណីយដ្ឋាន​សួន​លុង​ផន នៅ​ថៃ​ល្បី​មាន​ទឹកថ្លា​ត្រជាក់​ស្រឹប​

1946
ចែករម្លែក

រមណីយដ្ឋាន​សួន​លុង​ផន នៅ​ប្រទេស​ថៃ មានទឹក​ហូរ​កាត់​តាម​ព្រៃឈើ​ធ្វើ​ឲ្យ​ទឹកថ្លា​ត្រជាក់​ស្រឹប មើលឃើញ​បាត កំពុង​ទាក់ទាញ​អ្នកដំណើរ​ក្មេង​ចាស់​ចូលទៅ​ទស្សនា​យ៉ាងច្រើន​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។​

​បើ​គេ​ធ្វើដំណើរ​តាម​រថយន្ត​ចេញពី​ទីក្រុង​បាងកក ទៅកាន់​សួន​លុង​ផន គឺ​ប្រើ​រយៈពេល​ប្រមាណ ២​ម៉ោង​ដែល​ស្ថិតនៅ​ខេត្ត​ណៈ​ខន​ណា​យុក​។​

​អ្នកដំណើរ​ចង់ទៅ​លេង​នៅ​ទីនោះ​អាច​ជួល​ផ្ទះ​ស្នាក់​នៅក្នុង​បរិវេណ ឬ​អាច​ត្រលប់​វិល​ល្ងាច​ក៏បាន ព្រោះ​ផ្លូវ​ចូល​មាន​ភាពងាយស្រួល​សម្រាប់​រថយន្ត​ធ្វើដំណើរ​។ នៅ​ទីនោះ​មាន​កន្លែង​លក់​ម្ហូបអាហារ ភេសជ្ជៈ និង​អាច​ជួល​គ្រែ​ឫស្សី​អង្គុយ​លើទឹក​បាន​យ៉ាង​សប្បាយរីករាយ​។ ចំពោះ​តម្លៃ​សំបុត្រ​ចូល ម្នាក់ ២០​បាត ឬ​ស្មើ​ប្រមាណ ២ ៥០០​រៀលប៉ុណ្ណោះ​។

តោះ​ទស្សនា​បណ្ដុំ​រូបថត​ខាងក្រោម​៖

​អត្ថបទ​៖ ឡេង ភា​រុណ​/Sabay​

ទីតាំងផ្សាយពាណិជ្ជកម្ម