ដោយៈតារារិទ្ធ(ព្រះសីហនុ)៖នៅព្រឹកថ្ងៃ ទី១០ខែធ្នូ ឆ្នាំ២០២២នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីបើកមហាសន្និបាតលើកទី១៦ របស់ ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក។ពិធីនេះធ្វើឡើងនៅសណ្ឋាគារសុ ខាក្នុងក្រុងព្រះសីហនុ ។
បន្ទាប់ពីក្លាយជាសមាជិកក្លឹបឆ្នេរសមុទ្រដែ លស្អាតបំផុតលើសាកលលោកនៅឆ្នាំ ២០ ១១ កម្ពុជាធ្លាប់បានធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតនេះរួចម្តងមកហើយកាលពីឆ្នាំ២០១៣នៅរមណីយដ្ឋានឋានសួគ៌បូក គោក្នុងខេត្តកំពត។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរ ណ៍បានឱ្យដឹងថាដោយមើលឃើញឱកាសផ្សព្វផ្សាយសក្តានុពលទេសចរ ណ៍ទៅកាន់ពិភពលោកតាមរយៈការធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំមហាសន្និបាតរបស់ក្លឹបឆ្នេរសមុ ទ្រស្អាតបំផុតលើសាកលលោកនោះនៅឆ្នាំ ២០១៨ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានអនុញ្ញាតឱ្យក្រសួងទេស ចរណ៍ដាក់ពាក្យទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតនេះជាថ្មីម្តងទៀត។
តាមរយសំណើរបស់កម្ពុជាមហាសន្និបាតរបស់ក្លឹបលើកទី១៥ដែលរៀបចំនៅទីក្រុងឆ្នេរសមុទ្រតូយ៉ាម៉ាប្រទេសជប៉ុនឆ្នាំ២០១៩ ក៏បានបោះឆ្នោតជាឯកច្ឆ័ន្ទផ្តល់សិទ្ធិឱ្យកម្ពុ ជាធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតនេះជាលើកទី២នៅក្នុងឆ្នាំ២០២២បន្ទាប់ពីពិនិ ត្យឃើញកម្ពុជាធ្វើជាម្ចាស់ផ្ទះដោយជោគ ជ័យនៅឆ្នាំ២០១៣ ។
មហាសន្និបាតលើកទី ១៦ របស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោកដែលរៀបចំឡើងនៅកម្ពុជានេះមានរយៈពេល៦ថ្ងៃចាប់ពីថ្ងៃទី៩ដល់១៤ខែធ្នូឆ្នាំ២០ ២២ ។មហាសន្និបាតនេះរៀបចំឡើងក្រោម ប្រធានបទ«ឆ្នេរនៃសន្តិភាពឆ្នេរនៃក្តីសង្ឃឹម » ។
លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍បានឱ្យដឹងថាការដាក់ចេញនូវប្រធានបទនេះគឺសមស្របទៅនឹងស្ថានភាពនាពេលបច្ចុប្បន្នដែ លពិភពលោកទាំងមូលកំពុងប្រឈមនឹង វិបត្តិសាកលជាច្រើនបន្ថែមពីលើវិបត្តិជំងឺ កូវីដ១៩ជាពិសេសសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនដែលបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ពិភពលោកទាំងលើផ្នែកសេដ្ឋកិច្ចការអភិ វឌ្ឍសង្គមនិងសណ្តាប់ធ្នាប់ពិភពលោក។
លោក ថោង ខុន បានឱ្យដឹងថាក្នុងនាមជាម្ចាស់ផ្ទះនៃមហាសន្និបាតនេះកម្ពុជានឹងចែករំលែកនូវបទពិសោធន៍និងការអនុវត្តល្អៗរបស់ខ្លួនទៅកាន់សមាជិកក្លឹបទាំង អស់និងពិភពលោកទាំងមូលទាំងលើការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រផ្តើមចេញពីសន្តិភាពដែលខ្លួនរកបានដោយកម្រជាមួយក្តីសង្ឃឹមប្រកបដោយសុទិដ្ឋិនិយមជាសត្យានុម័តនាពេលអនាគត។ លោកក៏បានបង្ហាញក្តីរំពឹងផងដែរថាតាមរយៈដំ ណើរទស្សនកិច្ចទៅកាន់គោលដៅទេសចរ ណ៍ពីសំណាក់ប្រតិភូនៃបណ្តាប្រទេសសមា ជិកក្លឹបនោះនឹងជួយផ្សព្វផ្សាយពីគោលដៅទេសចរណ៍កម្ពុជាទៅកាន់ពិភពលោកផង ដែរពីព្រោះក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេនៅលើសាកលលោកមានសមាជិកមានប្រព័ន្ធផ្សព្វផ្សាយហើយក៏ដូចជាទីភ្នាក់ងារមួយក្នុងការផ្សព្វផ្សាយណែនាំចង្អុលបង្ហា ញទៅកាន់ភ្ញៀវទេសចរប្រកបដោយប្រសិ ទ្ធភាព។
ប្រតិភូក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើ សកលលោកដែលចូលរួមក្នុងមហាសន្និ បាតនេះមានចំនួនសរុបប្រមាណ ១៣០ រូបតំណាងឱ្យឆ្នេរសមុទ្រចំនួន ៣៤ ឆ្នេរមកពីប្រទេសចំនួន២១ជុំវិញពិភពលោក។ប្រតិភូដែលអញ្ជើញចូលរួមនេះមកពីវៀតណាម ចិន ជប៉ុន កូរ៉េខាងត្បូង ហ្វីលីពីន អ៊ីស្រា អែល តួកគី បារាំង អេស្ប៉ាញ ព័រទុយហ្កា ល់ កាណាដា ប្រេស៊ីល ម៉ាទីនិក (នៅសមុទ្ រការីបង់) ម៉ារ៉ុក ម៉ូសំប៊ិក សេណេហ្កាល់អង់ ហ្គោឡា។ ក្រៅពីនេះក៏មានប្រតិភូតំណាង ឱ្យឆ្នេរសង្កេតការណ៍៣ទៀតមកពីម៉ាឡេស៊ី ហ្វាំងឡង់ និងប៉ាពូយូហ្គីណេ។
គួរបញ្ជាក់ថាក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុត លើសាកលលោកនៅឆ្នាំ ១៩៩៧ នៅទី ក្រុងប៊ែរឡាំងប្រទេសអាល្លឺម៉ង់ដែលស្ថិតក្រោមការគាំទ្ររបស់អង្គការយូណេស្កូ (UNESCO)ក្នុងគោលបំណ ងសំខាន់ៗចំនួន៣រួមមានទី១-សំរួលការដោះដូរបទពិសោធន៍រវាងសមាជិក លើបញ្ហាបរិស្ថាន សង្គម សេដ្ឋកិច្ច និងទេសចរណ៍ និងធ្វើការចែករំលែកអំពីលទ្ធផលស្រាវជជ្រាវនិងសិក្សាបែបវិទ្យាសាស្ត្រនានាទាក់ទងនឹងការអភិវវឌ្ឍនិងការអភិរក្សដោយឈរលើគោលការណ៍និរន្តរភាពដល់សមាជិកទី២-ជំរុញការដោះដូរបទពិសោធន៍និងជំនាញរវាងសមាជិកលើការងារផ្សព្វផ្សាយទេសចរណ៍និងទី៣-ជំរុញឱ្យមានការភ្ជាប់ទំនាក់ទំនង និងផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនដែលរស់នៅតាមឆ្នេរជាសមាជិក (លើការងារសង្គម វប្បធម៌ កីឡា។ល។) ។
បច្ចុប្បន្នក្លឹបនេះមានប្រទេសសមាជិកចំនួន២៦ប្រទេស (ទ្វីបអាហ្វ្រិកចំនួន៦ប្រទេស ទ្វីបអាមេរិកចំនួន៧ប្រទេស ទ្វីបអាស៊ីចំនួន៥ប្រទេស និងទ្វីបអឺរ៉ុបចំនួន៧ប្រទេស) ដែលក្នុងនោះរួមមាន៤៤ ឆ្នេរ និងមានទីស្នាក់ការអចិន្ត្រៃយ៍នៅទីក្រុងក្រុងវ្យែន (Vannes)ប្រទេសបារាំង ។ «ឆ្នេរសមុទ្រកម្ពុជា»បានក្លាយជាសមាជិកទី៣៣របស់ក្លឹបនេះ ។
ជាការពិតការជាប់ជាសមាជិកក្លឹបឆ្នេរសមុ ទ្រដែលស្អាតបំផុតលើសាកលលោកនេះនឹងផ្តល់ផលប្រយោជន៍ជាច្រើនដល់កម្ពុជាមានជាអាទិ៍ ទី១-ចូលរួមគាំទ្រដល់ការអភិ វឌ្ឍទេសចរណ៍ប្រ កបដោយនិរន្តរភាពនិងការទទួលខុសត្រូវនៅតំបន់ឆ្នេរដោយកម្ពុជានឹងអាចដកស្រង់បទពិសោធន៍ល្អៗក្នុងការអនុវត្ត(Best Practices)ក៏ដូចជាទទួលជំនាញបច្ចេកទេស (Expertise)ក្នុងការគ្រប់គ្រងតំបន់ឆ្នេរពីឆ្នេរជាសមាជិកដទៃទៀតពិសេសលើការអភិវឌ្ឍនិងការអភិរក្សតំបន់ឆ្នេរព្រមទាំងការបង្កើនប្រ សិទ្ធភាពសេដ្ឋកិច្ចនៅតំបន់ឆ្នេរសមុទ្រតាមរយៈការអភិវឌ្ឍវិស័យទេសចរណ៍ជាដើម ។ល។ទី២-បង្កើនកំលាំងផ្សព្វផ្សាយសក្តានុពលទេសចរណ៍តំបន់ឆ្នេរសមុទ្រកកម្ពុជាដោយយើងនឹងមមានសិទ្ធិក្នុងការប្រើប្រាស់និមិត្តសញ្ញាផ្លូវការរបស់ក្លឹប«ឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក» ដែលនឹងចូលរួមគាំទ្រដល់យុទ្ធនាការផ្សព្វផ្សាយទេស ចរណ៍ «កម្ពុជាៈ ព្រះរាជាណាចក្រអច្ឆរិយៈ»និងជួយលើកស្ទួយកិត្យានុភាពឆ្នេរសមុទ្រកម្ពុជានៅលើឆាកអន្តរជាតិ ពិសេសចូលរួមគាំទ្រគោលនយោបាយពង្រីកគោលដៅទេសចរណ៍ឱ្យមានភាពសំបូរបបែបពីតំបន់ទេសចរណ៍វប្បធម៌ (សៀមរាប- អង្គរ) ទៅកាន់តំបន់ឆ្នេរស មុទ្រផងដែរ។ទី៣-ក្លឹបបានទទទួលស្គា ល់ឈ្មោះ « ឆ្នេរសមុទកម្ពុជា » (Cambodia Bay-La Baie du Cambodge)ជាផ្លូវការដែលនេះនឹងផ្តល់អំណោយផលល្អសំរាប់តំបន់ឆ្នេរសមុទ្រកម្ពុជាលើឆាកអន្តរជាតិដែលជាទូទៅត្រូវបានស្គាល់ថាស្ថិតនៅតំបន់ឈូងសមុទ្រថៃ(Gulf of Thailand)៕