ដោយ៖ សុវណ្ណកុម្ភៈ/ភ្នំពេញ៖ ការប្រកួតបាល់ទាត់កំដៅសាច់ដុះនាយប់ថ្ងៃទី៩ ធ្នូ នៅពហុកីឡដ្ឋាន Bukit Jalil ប្រទេសម៉ាឡេស៊ី។ នេះជាការប្រកួតកំដៅសាច់ដុំដ៏សំខាន់មួយរបស់ក្រុមកម្ពុជា ក្នុងការត្រៀមខ្លួនចូលរួមការប្រកួតពានរង្វាន់ប្រចាំតំបន់ AFF Mitsubishi Electric Cup 2022។ នៅតង់ទី១ ក្រុមកម្ពុជាបាន របូត បីគ្រាប់មុនពេលដែលក្រុមម្ចាស់ផ្ទះបានបន្ថែម មួយគ្រាប់នៅចុងម៉ោង ដែលធ្វើឲ្យម៉ាឡេស៊ី ទទួលបានជ័យជម្នះ ៤ទល់០ តែម្ដង ។
បន្ទាប់ពីការប្រកួតជាមិត្តភាពអន្តរជាតិនេះក្រុមជម្រើសជាតិកម្ពុជានឹងត្រឡប់មកបន្ដប្រមូលផ្ដុំហ្វឹកហាត់ក្នុងស្រុកវិញ ដើម្បីត្រៀមប្រកួតពានរង្វាន់ AFF Mitsubishi Electric Cup 2022 ដែលកម្ពុជា ស្ថិតក្នុងពូល A ជាមួយថៃ ហ្វីលីពីន ឥណ្ឌូនេស៊ី និងប្រ៊ុយណេ ។ ក្នុងកម្មវិធីប្រកួតជើងឯកអាស៊ាននេះ កម្ពុជាត្រូវបើកទ្វារពហុកីឡដ្ឋានជាតិមរតកតេជោ ទទួលហ្វីលីពីន នាថ្ងៃទី២០ធ្នូ មុនជួបឥណ្ឌូនេស៊ី ក្រៅដី នាថ្ងៃទី២៣ ខែធ្នូ ។ បន្ទាប់មក កម្ពុជានឹងត្រូវបើកទ្វារផ្ទះជាថ្មី ទទួលប្រ៊ុយណេ នាថ្ងៃទី២៩ធ្នូ មុនការប្រកួតបញ្ចប់ពូល ជាមួយក្រុមម្ចាស់ផ្ទះថៃ នាថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ខាងមុខ ៕/R