ដោយៈតារារិទ្ធ(ខេត្តព្រះសីហនុ)សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែង ថាៈកម្ពុជាប្តេជ្ញារក្សាឱ្យបាននូវសមាជិកភាពក្នុងក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើសកល លោក ។

សម្ដេចតេជោបានថ្លែងបែបនេះនៅក្នុងពិធីបើកមហាសន្និបាតលើកទី១៦នៃក្លឹ បឆ្នេរសមុទដលស្អាតបំផុតលើសកល លោកនាថ្ងៃទី១០ខែធ្នូឆ្នាំ២០២២ នៅសណ្ឋាគារឆ្នេរសុខា,ខេត្តព្រះសីហនុ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាស ន៍បន្តថាៈខេត្តតំបន់ឆ្នេរសមុទ្ររបស់កម្ពុ ជាទាំង៤ក៏ត្រូវរក្សាឱ្យបាននូវខ្សែក្រវាត់និងកិត្តិនាមជាសមាជិកក្លឹបឆ្នេរសមុទ ដែលស្អាតបំផុតលើសកលលោក។ យើងត្រូវប្តេជ្ញាធ្វើឱ្យទីក្រុងជាប់ឆ្នេរសមុ ទ្ររបស់យើងមាននិរន្តរភាព ដូចដែលយើងបានកំណត់ជាយុទ្ធសាស្ត្រ ក្នុងការអភិវឌ្ឍវិស័យ ទេសចរណ៍ខេត្តតំបន់ឆ្នេរ គឺ៖

– ខេត្តព្រះសីហនុ៖ ជា “គោលដៅទេ សចរណ៍សម្រាកលម្ហូនិងជាតំបន់សេដ្ឋ កិច្ច ពហុបំណង”។

-ខេត្តកែប៖ជា “គោលដៅទីក្រុងទេស ចរណ៍លំដាប់ខ្ពស់ និង ប្រណិត”។

– ខេត្តកំពត៖ ជា “គោលដៅទីក្រុងទេ សចរណ៍បេតិកភណ្ឌវប្បធម៌និងកសិ -ទេសចរណ៍តំបន់ឆ្នេរ” ។

– ខេត្តកោះកុង៖ ជា «គោលដៅអេកូទេសចរណ៍តំបន់ទេសចរណ៍លំដាប់ពិភពលោក» ។