ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ ប្រធានាធិបតីបារាំងលោក អេមម៉ានុយអែល ម៉ាក្រុង បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ស្រោមអនាម័យនឹងចែកអោយដោយឥតគិតថ្លៃនៅតាមឳសថស្ថានសំរាប់មនុស្សអាយុ១៨ដល់២៥ឆ្នាំក្នុងបំណងកាត់បន្ថយការមានកូនដោយអចេតនាក្នុងចំណោមនារីក្មេងៗ។
ក្នុងអំឡុងការជជែកសួរដេញដោយក្នុងកម្មវិធីសុខភាពមួយជាមួយក្រុមយុវជនបារាំងលោកម៉ាក្រុងបាននិយាយថា« វាជាបដិវត្តន៍តូចមួយចំពោះការបង្ការកុំអោយមានកូន»។
ចំណាត់ការនេះត្រូវបានអនុវត្តឡើងបន្ទាប់ពីរដ្ឋាភិបាលនៅឆ្នាំនេះចាប់ផ្តើមផ្តល់សេវាគ្រប់គ្រងកំណើតដោយមិនគិតថ្លៃសំរាប់ស្ត្រីទាំងអស់ក្រោមអាយុ២៥ឆ្នាំ ដោយពង្រីកគំរោងផែនការមួយដែលផ្តោតលើស្ត្រីអាយុក្រោម១៨ឆ្នាំដើម្បីធានាថានារីវ័យក្មេងមិនបញ្ឈប់ការមិនអោយមានកូនដោយសារតែគ្មានលទ្ធភាព៕
ប្រធានាធិបតីបារាំងលោក អេមម៉ានុយអែល ម៉ាក្រុង បាននិយាយថាការចែកស្រោមហ្វ្រី«វាជាបដិវត្តន៍តូចមួយសំរាប់ការមិនចង់អោយមានផ្ទៃពោះ»
ស្រោមអនាម័យនឹងអាចរកបានតាមឳសថស្ថានដោយឥតគិតថ្លៃសំរាប់ស្ត្រីបារាំងអាយុ១៨ទៅ២៥ឆ្នាំ ដើម្បីកាត់បន្ថយការមានគត៌ដោយទាំងសាមីខ្លួនមិនចង់បាន