ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ក្រុមហ៊ុន Airbusកំពុងអភិវឌ្ឍម៉ាស៊ីនអាគុយឥន្ធនៈដើរដោយថាមពលអ៊ីដ្រូសែនសម្រាប់ជាដំណោះស្រាយដ៏មានសក្តានុពលសម្រាប់យន្តហោះគ្មានការបំភាយឧស្ម័នរបស់ខ្លួន។
កំណែយន្តហោះ A380 MSN001 ដែលបានកែប្រែរបស់ក្រុមហ៊ុន នឹងផ្ទុកម៉ាស៊ីនអាគុយឥន្ធនៈ ហើយធុងសាំងរបស់យន្តហោះនេះនឹងក្លាយជាធុងសម្រាប់ផ្ទុកអ៊ីដ្រូសែនរាវ។
ក្រុមហ៊ុន Airbus មានយន្តហោះគំរូមិនបំភាយឧស្ម័នច្រើន ប៉ុន្តែយន្តហោះដែលត្រូវបានប្រើសម្រាប់កិច្ចខិតខំប្រឹងប្រែងនេះគឺជាយន្តហោះដឹកអ្នកដំណើរក្នុងតំបន់ ១០០កៅអីដែលមានស្លាបចក្រប្រាំបីភ្ជាប់ទៅនឹងម៉ាស៊ីន។
ម៉ាស៊ីនគឺផ្ទុកអាគុយឥន្ធនៈអ៊ីដ្រូសែន ដែលផលិតអគ្គិសនី ដោយសារតែប្រតិកម្មគីមីអេឡិចត្រូចំពោះម៉ូទ័រអគ្គិសនី។
លោក គ្លេន ឡេវែលលីន (Glenn Llewellyn) ជាអនុប្រធានផ្នែកយន្តហោះមិនបញ្ចេញកាបូនសម្រាប់ Airbus បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “អាគុយឥន្ធនៈគឺជាដំណោះស្រាយដ៏មានសក្តានុពលមួយដើម្បីជួយយើងសម្រេចបាននូវមហិច្ឆតានៃការបំភាយឧស្ម័នសូន្យរបស់យើង ហើយយើងកំពុងផ្តោតលើការអភិវឌ្ឍនិងសាកល្បងបច្ចេកវិជ្ជានេះដើម្បីស្វែងយល់ថាតើវាអាចទៅរួចនិងអាចសម្រេចបានដែរឬទេ សម្រាប់សេវាកម្មយន្តហោះគ្មានការបំភាយឧស្ម័ននៅត្រឹមឆ្នាំ ២០៣៥”។
សម្រាប់ការបង្ហាញភស្តុតាងនៃគំនិតនេះ អ៊ីដ្រូសែនរាវពីធុងឧស្ម័ន Cryogenic ត្រូវបានបំប្លែងទៅជាហ្គាស មុនពេលវាចែកចាយទៅអាគុយឥន្ធនៈតាមរយៈខ្សែផ្គត់ផ្គង់ដែលដំណើរការពីធុងនិងតាមរយៈរចនាសម្ពន្ធខាងក្រៅទៅកាន់ចំណុចប្រទាក់របស់ម៉ាស៊ីនភ្លើង។
ម៉ូទ័រអគ្គិសនីនៅជិតខាងមុខម៉ាស៊ីន បន្ទាប់មកបំប្លែងថាមពលអគ្គិសនីទៅជាថាមពលមេកានិក ដោយធ្វើទំនាក់ទំនងរបស់កម្លាំងបង្វិលទៅប្រអប់លេខ។ ស្លាបចក្រជាអ្នកផ្តល់កម្លាំងរុញច្រាន។
ថាមពលកម្តៅដែលបង្កើតដោយអាគុយឥន្ធនៈត្រូវបញ្ជូនដោយប្រព័ន្ធត្រជាក់រាវទៅកាន់ឧបករណ៍ផ្លាស់ប្តូរកម្តៅ ដែលបន្ទាប់មកវានឹងរលាយចូលទៅក្នុងខ្យល់។
ទឹកក៏ត្រូវបានផលិតដោយសារតែប្រតិកម្មគីមី ដែលត្រូវបានបណ្តេញពីច្រកចេញនៅខាងក្រោយម៉ាស៊ីន។
ក្រុមហ៊ុនបាននិយាយថា យន្តហោះ A380 គឺជាជម្រើស “ជាក់ស្តែង” សម្រាប់ការបង្ហាញម៉ាស៊ីនអ៊ីដ្រូសែនឥន្ធនៈ ព្រោះវាមានទំហំធំទូលាយនៅខាងក្នុង ដែលអនុញ្ញាតឱ្យក្រុមហ៊ុនអាចសាកល្បងការកំណត់រចនាសម្ពន្ធជាច្រើន៕
ក្រុមហ៊ុន Airbus កំពុងផលិតម៉ាស៊ីនអាគុយឥន្ធនៈ និងសាកល្បងវាលើយន្តហោះកែប្រែ A380