ដោយៈតារារិទ្ធ(ព្រះសីហនុ)សម្តេចអគ្គម ហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជារំពឹងថាកម្ពុ ជាអាចទទួលបានភ្ញៀវទេសចរផ្ទៃក្នុងប្រមា ណ ១១លាននាក់ក្នុងឆ្នាំ ២០២៣តាមផែន ការដែលបានដាក់ចេញនិងភ្ញៀវទេសចរអន្តរជាតិប្រមាណ៧លាននាក់រហូតដល់ឆ្នាំ២០២៦ឬឆ្នាំ ២០២៧ ។

ថ្លែងនៅក្ម្នុងពិធីបើកមហាសន្និបាតលើកទី ១៦នៃក្លឹបឆ្នេរសមុទដលស្អាតបំផុតលើស កលលោកនាថ្ងៃទី១០ខែធ្នូឆ្នាំ ២០២២ នៅសណ្ឋាគារឆ្នេរសុខា,ខេត្តព្រះសីហនុសម្តេ ចតេជោហ៊ុន សែនមានប្រសាសន៍ថាៈដើម្បី ជំរុញការស្ដារនិងលើកស្ទួយវិស័យទេស ចរណ៍,រាជរដ្ឋាភិបាលបានអនុម័តដាក់ឱ្យប្រើប្រាស់នូវផែនទីចង្អុលផ្លូវស្តីពីផែនការស្តារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩កាលពីថ្ងៃ ទី៣០មីនាឆ្នាំ២០២១ ដោយក្នុងនោះទេស ចរណ៍ឆ្នេរគឺជាសសរស្តម្ភមួយក្នុងចំណោ មសសរស្តម្ភទាំង៤រួមមានទេសចរណ៍វប្បធម៌,ទេសចរណ៍ឆ្នេរ,អេកូទេសចរណ៍និងភាពជាខ្មែរ ។

សម្តេចតេជោបន្តថាឈរលើមូលដ្ឋានទាំងអស់នេះ,យើងរំពឹងថាអាចទទួលបានភ្ញៀវទេសចរផ្ទៃក្នុងប្រមាណ១១ លាននាក់ក្នុងឆ្នាំ២០២៣តាមផែនការដែលបានដាក់ចេ ញនិងភ្ញៀវទេសចរអន្តរជាតិប្រមាណ៧លា ននាក់រហូតដល់ឆ្នាំ២០២៦ឬឆ្នាំ២០២៧ ៕