អ្នក​មុជទឹក​សង្គ្រោះ​ជនជាតិ​អង់គ្លេស​ដែល​ជួយ​រកឃើញ​ក្មេង​ថៃ​បាត់​ខ្លួន ទទួលបាន​បាន​លិខិត​កិត្តិយស​

1497
ចែករម្លែក

​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​និង​កីឡា​ថៃ លោក Weerasak Kowsurat បានផ្តល់​លិខិត​កិត្តិយស ដល់ លោក Robert Charles Harper​អ្នក​មុជទឹក​សង្គ្រោះ​ជនជាតិ​អង់​គ្លេ​ស​នេះ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​Suvarnabhumi កាលពី​យប់​ថ្ងៃ​ពុធ​ទី​៤​កក្កដា នៅពេលដែល​អ្នកជំនាញ​ផ្នែក​រូង​ថ្មភ្នំ​នេះ ដែល​បាន​ចូលរួម​យ៉ាងសំខាន់​បំផុត ក្នុងការ​រកឃើញ​ក្មេង​បាល់ទាត់​១៣​នាក់​នេះ បាន​ចាកចេញ​ដំណើរ​ទៅ​ប្រទេស​អង់គ្លេស​វិញ​។​

​នៅ​ពិធី​ផ្តល់​លិខិត​កិត្តិយស​នោះ លោក Arkhom Termpittayapaisith រដ្ឋមន្ត្រីក្រសួង​ដឹកជញ្ជូន​ក៏បានផ្តល់​ឱ្យ​លោក នូវ​ផ្ទាំងគំនូរ​ដែលមាន​រូបលោក​ជាមួយនឹង​មិត្ត​រួម​​ការងារ​ជនជាតិ​អង់គ្លេស​២​នាក់​របស់លោក ព្រមទាំង​មាន​រូប​ក្មេង​ទាំងនេះ ផងដែរ​ដើម្បី​ទុកជា​វត្ថុ​អនុស្សាវរីយ៍​។

​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​ថៃ​Thai Airways បាន​ដឹក លោក Robert Charles Harper ពី​ខេត្ត​Chiang Rai មក​ទីក្រុង​បាងកក ដោយ​ឥត​គិតលុយ ហើយ​បាន​ដឹក​​លោក​ទៅ​ប្រទេស​អង់គ្លេស​ផងដែរ​៕

លោក Robert Charles Harper អ្នក​មុជទឹក​សង្គ្រោះ​ជនជាតិ​អង់គ្លេស​

ទីតាំងផ្សាយពាណិជ្ជកម្ម