ដោយៈតារារិទ្ធ(ព្រះសីហនុ)នៅព្រឹកថ្ងៃទី ១០ ខែធ្នូឆ្នាំ២០២២ នេះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលជួបពិភាក្សាការងារជាមួយប្រតិភូក្លឹបឆ្នេរសមុ ទ្រដែលស្អាតបំផុតលើសកលលោកដឹកនាំដោយលោក មីឆែល ប៊ូសូល (Michel Bujold) ប្រធានក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតក្នុងឱកាសដែលលោកមអញ្ជើញដឹក នាំប្រតិភូចូលរួមក្នុងមហាសន្និបាតលើក ទី ១៦ ក្លឹបឆ្នេរសមុទ្រស្អាតជាងគេលើសា កលលោកនិងពិធីបើកបុណ្យសមុទ្រលើក ទី៩ជុំ ទី៣នៅខេត្តព្រះសីហនុប្រទេសកម្ពុ ជា។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោហ៊ុនសែនបានអោយដឹងថាលោ ក មីឆែល ប៊ូសូល តំណាងឲ្យប្រតិភូក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោកបានគោរពជម្រាបជូនសម្ដេចតេជោថាលោ កមានសេចក្តីរីករាយដែលបានទទួលដំណឹ ងថាសម្ដេចតេជោនឹងធ្វើដំណើរទៅអឺរ៉ុបក្នុងការពិភាក្សាការស្វែងរកសន្តិភាពដែលប្រទេសនៅអឺរ៉ុបត្រូវការបំផុតជាពិសេសនៅប្រទេសអ៊ុយក្រែន។ ជាងនោះទៅទៀត លោកក៏បានគោរពវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់សម្ដេចតេជោក្នុងការគ្រប់គ្រង ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩បានយ៉ាងល្អនាំទៅដល់ការបើ កប្រទេសឡើងវិញបើកសេដ្ឋកិច្ចឡើងវិញការទទួលថ្នាក់ដឹកនាំកំពូលៗមកពីតំបន់និងពិភពលោក មកប្រជុំកំពូលនរាជធានីភ្នំពេញនិងនៅពេ លនេះរៀបចំដឹកនាំមហាសន្និបាតលើកទី ១៦ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសក លលោកនៅខេត្តព្រះសីហនុ។

លោក មីឆែល ប៊ូសូល បានបន្ថែមថាអ្វីជាគំរូដែលប្រតិភូបានកត់សម្គាល់ឃើញនោះគឺសម្ដេចតេជោបានប្រែក្លាយវិបត្តិជំងឺកូវីដ- ១៩ឱ្យទៅជាសក្តានុពល។ជាមួយគ្នានោះសម្តេចបានឆ្លៀតឱកាសកូវីដ១៩ កសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ប្រព័ន្ធលូអាងប្រ ព្រឹត្តកម្មទឹកកខ្វក់លំអទីក្រុងធ្វើឲ្យចរាចរណ៍ធ្វើដំណើរបានយ៉ាងរលូនបានយ៉ាងល្អនិងធ្វើឲ្យភ្លើងភ្លឺចិញ្ចាចដែលអាចនិយាយបាន ថាទីក្រុងព្រះសីហនុជាទីក្រុងភ្លឺចិញ្ចាចដ៏ ស្រស់បំព្រង។

ជាការឆ្លើយតបសម្ដេច ហ៊ុន សែន បានថ្លែងអំណរគុណជូនលោក មីឆែល ប៊ូសូល ហើយបានមានប្រសាសន៍ថាកូវីដ១៩ ពិត ជាបាននាំមកនូវផលវិបាកដល់យើងមែនប៉ុន្តែយើងបានគ្រប់គ្រងបានល្អបានជួយ សង្គ្រោះជីវិតមនុស្សប្រមាណ ៤ ពាន់នាក់មកពីប្រមាណ ៧០ប្រទេសដែលជាប់គ្មានកន្លែងចុះចតលើកប៉ាល់វ៉េស្ទើដាមហើយថ្ងៃនេះជាថ្ងៃទិវាសិទ្ធិមនុស្សប្រសិនបើគ្មានសន្តិ ភាពទេវាសនាប្រជាជនលើកប៉ាល់មិនដឹងជាយ៉ាងម៉េច។

សម្តេចតេជោបន្តថាសន្តិភាពផ្ដល់នូវការរស់ រានមានជីវិតនិងសិទ្ធិដទៃទៀតដែលបន្តផ្ដើ មចេញពីសន្តិភាពមានសន្តិភាពទើបមានការអភិវឌ្ឍការកសាងហេដ្ឋារចនាសម្ព័ន្ធរៀបចំបុណ្យសមុទ្រប្រចាំឆ្នាំតាមខេត្តដែលមានឆ្នេរសមុទ្រជារៀងរាល់ឆ្នាំដើម្បីអភិរក្ស ការពារអភិវឌ្ឍន៍និងទាក់ទាញទេសចរណ៍ទ្រទ្រង់សេដ្ឋកិច្ចជាតិកម្ពុជា។

សម្តេចតេជោបានបន្ថែមទៀតថាកម្ពុជាប្រ កាន់ខ្ជាប់នូវការគោរពរាល់លក្ខខណ្ឌជាស មាជិកភាពក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុត លើសកលលោកទោះស្ថិតនៅក្នុងកាល:ទេ ស:ណាក៏ដោយហើយក៏បានស្នើសុំឲ្យមានការពិចារណាដាក់លក្ខខ័ណ្ឌមួយបន្ថែមទៀ តនោះគឺកុំឱ្យមានការប្រើប្រាស់ថង់ប្លាស្ទីកនៅតាមឆ្នេរសមុទ្រស្អាតបំផុតលើសកលលោក៕