​សម្តេច​តេ​ជោ​ផ្តល់​អំណោយ​ដល់​គ្រួសារ​សម្រាល​បានកូន​ភ្លោះ​៣​នាក់​នៅ​ខេត្តព្រះវិហារ

1156
ចែករម្លែក
  • 42
    Shares

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​គ្រួសារ​ដែល​សម្រាល​បានកូន​ភ្លោះ​៣​នាក់​នៅ​ខេត្តព្រះវិហារ​បានទទួល​អំណោយ​ពីស​ម្តេច​តេ​ជោ​ហ៊ុនសែន​តាមរយៈ​លោក​សេង​ទៀង​ទីប្រឹក្សា​ផ្ទាល់​សម្តេច​អ​គ្ក​មហា​សេនាបតី​តេ​ជោ​ហ៊ុនសែន​ជា​ថវិកា​ផ្ទាល់​របស់​សម្តេច​ជូន​ដល់​គ្រួសារ​ដែល​ប្រសូត្រ​បានកូន​ភ្លោះ​៣​នៅ​មន្ទីរពេទ្យបង្អែក​១៦​មករា ខេត្តព្រះវិហារ ។​

​ការចុះ​សួរសុខទុក្ខ​នេះ​អមដំណើរ​ដោយ​លោក អ៊ុន ចាន់​ដា​អភិបាលខេត្ត​ព្រះវិហារ​រួមជាមួយ​លោកស្រី ចឹក ហេង អភិបាលរង​ខេត្ត លោក​វេជ្ជបណ្ឌិត គួ​ង ឡូ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត នា​ព្រឹក​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០១៨ ព្រឹក​មិញ​នេះ ស្ថិតក្នុង​មន្ទីរពេទ្យ​១៦​មករា សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះវិហារ ខេត្តព្រះវិហារ ។​

​នៅក្នុង​ឱកាស​នោះដែរ លោក សេង ទៀង បាន​សំដែង​នូវ​ការ​សារ​ទរ​រីករាយ ចំពោះ​គ្រួសារ​ប្រជាពលរដ្ឋ​ដែល​ប្រសូត​បានកូន​ភ្លោះ​៣ ហើយ​ថែមទាំង​មាន​សុខ​ភាពល្អ ទាំង​ម្តាយ​ទាំង​កូន​ថែមទៀត ។​

លោក​ក៏បាន​ធ្វើការ​ណែនាំ​ឲ្យ​ក្រុមគ្រួសារ ត្រូវ​យកចិត្តទុកដាក់​ថែទាំ​កូនភ្លោះ​ទាំង​៣​នេះ​ឲ្យ​បានល្អ និង​បាន​ថ្លែង​នូវ​ការ​អរគុណ​ដល់​ក្រុមគ្រូពេទ្យ ដែល​ខិតខំ​ប្រសូត​កូនភ្លោះ​ទាំង​៣​នេះ បានទទួល​ជោគជ័យ ។

​​ជាមួយគ្នានេះ​ផងដែរ លោក សេង ទៀង ក៏បាន​នាំយក​នូវ​អំណោយ​ជា​សម្ភារៈ និង​ថវិកា​ផ្ទាល់​របស់​សម្តេច​តេ​ជោ ចំនួន​៥​លាន​រៀល យកទៅ​ប្រគល់ជូន​ដល់​ក្រុមគ្រួសារ​កូនភ្លោះ​ទាំង​៣​នេះ​ផងដែ ។​

​សូមបញ្ជាក់ថា កូនភ្លោះ​ទាំង​៣​នេះ បាន​ប្រសូត្រ​លើ​គ្រួសារ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ស្រអែម ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ហើយ​នេះ​ក៏​ជាការ​ប្រសូត​កូន​លើក​ទី​៣ ដែល​បានកូន​ភ្លោះ​៣​សុទ្ធតែ​ប្រុស​ទាំងអស់ ។

​​ក្រុមគ្រួសារ ដែល​ប្រសូត្រ​បានកូន​ភ្លោះ ក៏បាន​ថ្លែងអំណរគុណ​ដល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលជា​និច្ច​ជា​កាល​លោក​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ជានិច្ច​៕S/​

​សម្តេច​តេ​ជោ​ផ្តល់​អំណោយ​ដល់​គ្រួសារ​សម្រាល​បានកូន​ភ្លោះ​៣​នាក់​នៅ​ខេត្តព្រះវិហារ

ទីតាំងផ្សាយពាណិជ្ជកម្ម