ដោយៈ ជា សីហៈ/ភ្នំពេញៈ អង្គការសម្ព័ន្ធមិត្តសត្វព្រៃនៅកម្ពុជាបានអះអាងថា បក្សីចំនួន៧៥ ក្បាលត្រូវបានជួយសង្រ្គោះនៅខេត្តសៀមរាប នៅក្នុងប្រតិបត្តិការមួយកាលពីពេលថ្មីៗកន្លងទៅនេះ។

ក្នុងអំឡុងពេលនៃការចុះបង្ក្រាបទៅលើលំនៅដ្ឋានឈ្មួញមួយកន្លែងនៅក្នុងខេត្តសៀមរាប ក្រុមសង្គ្រោះសត្វព្រៃបន្ទាន់បានជួយសង្គ្រោះសត្វស្លាបទាំងនោះរួមមានសត្វប្រវឹក, សត្វទោម, សត្វមាន់ទឹក, និងសត្វសារិកាកែវក្របីផងដែរ។

នៅក្នុងករណីនេះជនល្មើសត្រូវ បានទទួលពិន័យអន្តរការណ៍ ហើយ សត្វ ទាំង អស់ដែលត្រូវបានរឹបអូស និងដោះ លែង ចូល ទៅក្នុងជម្រក ធម្មជាតិ វិញ៕/PC