ដោយៈទេពកង្រី/កំពង់ឆ្នាំង៖ ក្រុមការងារ សមាគមចលនា យុវជន ក្រុម១៥៧សាខាខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៩ខែធ្នូនេះបាននាំយក អំណោយជាស្បៀងអាហារួមនិងថវិកាតែផ្ដល់ជូនគ្រួសារមានជីវភាពខ្វះខាតមួយគ្រួសារនិងមានកូនភ្លោះរស់នៅភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំង។ក្រុមការងារនេះដឹកនាំដោយ លោក សេង លីរតនៈ ប្រធានលេខាធិការដ្ឋាន សមាគមចលនាយុវជនក្រុម ១៥៧សាខាខេត្តកំពង់ឆ្នាំង។

គ្រួសារកូនភ្លោះ ប្ដីឈ្មោះ ព្រឿង សៅលីញ ប្រពន្ធឈ្មោះព្រឹក ស្រីពៅ ។គ្រួសារនេះមានកូនបួននាក់រួមនិងកូនពៅដែលមានអាយុ ៥ ខែជា កូនភ្លោះ ។

អំណោយមាន អង្ករ ភួយ ទឹកត្រី ទឹកស៊ីអ៊ីវ សម្លៀកបំពាក់កុមារ សម្ភារសិស្ស និងថវិកាចំនួនប្រាំសែនរៀល៕សរន / N